ព័ត៌មានជាតិ
ក្រសួងសាធារណការ នឹងប្ដូរទៅអគារទីស្ដីការក្រសួងថ្មីនៅផ្លូវជា សុផារ៉ា ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានឲ្យដឹងថា អគារទីស្ដីការក្រសួងសាធារណការថ្មី គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា ឆ្នាំ២០២១ ខាងមុខ។ អគារថ្មីមានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងឲ្យដឹងថា អគារទីស្នាក់ការថ្មីនេះ ប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់នៅទីតាំងតែមួយ ជួយសម្រួលដល់លំហូរការងារប្រចាំថ្ងៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់បានកាន់តែល្អប្រសើរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកសេវាសាធារណៈចាំបាច់នៅក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងនឹងប្ដូរទៅអគារទីស្ដីការថ្មីនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ខាងមុខ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១១ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន