Connect with us

ព័ត៌មានជាតិ

លោក ផៃ ស៊ីផាន ៖ ការបន្ថែមចំនួនអភិបាលរងរាជធានី គឺដើម្បីបម្រើសេវាសាធារណៈឲ្យមានប្រសិទ្ធភាព និងកៀកប្រជាពលរដ្ឋ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ការបន្ថែមចំនួនអភិបាលរងរាជធានីភ្នំពេញ គឺដើម្បីពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព។ ការអះអាងនេះ គឺដើម្បីស្រាយបំភ្លឺនូវចង្ងល់ និងមតិរិះគន់មួយចំនួនតូច ក្រោយពីរាជរដ្ឋាភិបាល បានសម្រេចតែងតាំងអភិ​បាល​រងរាជធានីភ្នំពេញចំនួន ៣រូបបន្ថែមទៀត រួមមាន៖ លោក ឃ្លាំង ហួត, លោក សុខ ពេញវុធ និង លោក ហ៊ុន សុរិទ្ធី។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងអភិវឌ្ឍន៍ជនបទ” នាព្រឹកថ្ងៃទី ១ ខែសីហានេះថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងការអនុវត្តការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលផែន ការងារជាច្រើន ដោយតម្រូវឲ្យមានអភិបាលរងនីមួយៗ ទទួលបន្ទុក។

លោក ផៃ ស៊ីផាន បានថ្លែងថា «កម្ពុជាយើងកំពុងតែអនុវត្តពង្រឹង រដ្ឋបាលថ្នាក់ក្រោមជាតិ គឺខេត្ត ក្រុង រាជធានីនេះឯង ដូច្នេះនៅក្នុងខេត្ត ក្រុង រាជធានី មានការផែនការងារច្រើនណាស់ ដែលតម្រូវឲ្យមានអភិបាលរងនីមួយៗ ទទួលបន្ទុក សូម្បីតែនៅក្នុងវិស័យព័ត៌មាន ​ក៏យើងមានអភិបាលរងម្នាក់ នៃខេត្ត ឬរាជធានីហ្នឹង គឺទទួលបន្ទុកខាងព័ត៌មាន ហើយមាននៅក្នុងវិស័យផ្សេងៗទៀត ក៏តម្រូវមានអភិបាលរង ដែលលោកត្រូវតែទទួលនៅក្នុងផែនការងាររបស់លោកដែរ»។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា ការដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ពោលគឺបន្ថែមមន្ត្រីនោះ គឺដើម្បីបម្រើសេវាសាធារណៈឲ្យកៀកប្រជាពលរដ្ឋ និងមានប្រសិទ្ធភាព។ លោកថា «ដូច្នេះ នេះគឺជាសកម្មភាពដែលរាជរដ្ឋាភិបាល កំពុងតែពង្រឹងថ្នាក់ក្រោមជាតិ ដើម្បីធ្វើយ៉ាងម៉េចសេវាកម្មសាធារណៈ ដែលផ្ដល់ដោយអង្គភាពថ្នាក់ក្រោមជាតិ គឺធ្វើឲ្យដល់មហា​ជនរបស់យើង គឺឲ្យទៅកៀកនឹងប្រជាពលរដ្ឋរបស់យើង»។

សូមជម្រាបថា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២២ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវច្បាប់ ស្តីពី វិសោធនកម្មមាត្រា ១៤០ ច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ មាត្រា ១៤០ នៃច្បាប់ ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលត្រូវប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០០៨ ត្រូវបានធ្វើវិសោធនកម្ម ដូចតទៅ៖

-មាត្រា១៤០ ថ្មី៖ គណៈអភិបាលរាជធានីភ្នំពេញ មានចំនួនយ៉ាងច្រើន ១១ (ដប់មួយ)រូប, គណៈអភិ​បាលខេត្តមានចំនួនពី ៧ (ប្រាំពីរ)រូប ទៅ១១ (ដប់មួយ)រូប, គណៈអភិបាលក្រុង ស្រុក ខណ្ឌ មានចំនួនពី ៥ (ប្រាំ)រូប ទៅ ៧ (ប្រាំពីរ)រូប។ ចំនួនជាក់ស្ដែង នៃគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២ បានចេញអនុក្រឹត្យ ស្តីពី ការកំណត់ចំនួន គណៈអភិបាលរាជធានី គណៈអភិបាលខេត្ត គណៈអភិបាលក្រុង គណៈអភិបាលស្រុក និងគណអភិបាលខណ្ឌ។ អនុក្រឹត្យរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ចំពោះរាជធានីភ្នំពេញ មានគណៈអភិបាលចំនួន ១១រូប និងតាមបណ្ដាខេត្តនានា មានគណៈអភិបាលចំនួន ១១រូប។ ដោយឡែកចំពោះ ក្រុង ខណ្ឌ និងស្រុក មានចំនួនគណៈអភិបាល ៧រូប៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ជប៉ុន សម្រេច​បន្ត​ដាក់​ទណ្ឌកម្ម​កូរ៉េ​ខាង​ជើង​រយៈពេល​២ឆ្នាំ​ទៀត

ព័ត៌មានជាតិ១២ នាទីutes មុន

ស្អែក RACនឹងរៀបចំវេទិកាពិសេសស្ដីពីមិត្តភាពដែកថែមកម្ពុជា-ចិនក្នុងយុគសម័យថ្មី៖ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងវិបុលភាពរួម

កីឡា១៨ នាទីutes មុន

ភ្ញាក់ផ្អើល! ប្រវត្តិជួបគ្នានៅ UCL ក្រុម​ខ្លាំង Real Madrid មិនធ្លាប់​ឈ្នះ Arsenal សោះ

ជីវិតកម្សាន្ដ២១ នាទីutes មុន

អ្នករៀបចំសង្ក្រាន្តវិទ្យាល័យបរសេដ្ឋ ចេញមុខសុំទោសតារាចម្រៀងម្នាក់ រឿងដេញឱ្យឈប់ច្រៀងកណ្តាលទី

ក្រសួងការងារ
ព័ត៌មានជាតិ៣៣ នាទីutes មុន

ថ្នាក់ដឹកនាំក្រសួងការងារ សម្តែងការកោតសរ​សើរ​​ស្មារតីតស៊ូរបស់នាយទាហានកងពល​តូចអន្តរាគមន៍លេខ៧​ ដែលបានការពារបូរណភាពទឹកដីកម្ពុជា

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៧ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ៤ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

សេចក្ដីជូនដំណឹង២២ ម៉ោង មុន

សេចក្តីជូនដំណឹង ស្តីពី ការងារសាងសង់ផ្លូវភូមិប្រភេទបេតុងអាម៉េ

Sokha Hotels

ព័ត៌មានពេញនិយម