សន្តិសុខសង្គម
សមត្ថកិច្ចចុះពិនិត្យទីតាំងឃ្លាំងយីហោ«ភុត ប៊ុន ហម» នៅព្រែកព្នៅសង្ស័យមាននាំចូល និងស្តុកបង្កកពីប្រទេសថៃ

ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះរដ្ឋបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងជំនាញនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួលដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង បានចុះពិនិត្យទីតាំងឃ្លាំងយីហោ«ភុត ប៊ុន ហម» ស្ថិតនៅក្នុងភូមិឆ្លក សង្កាត់គោករកា ដែលសង្ស័យមាននាំចូល និងស្តុកបង្កកពីប្រទេសថៃ។

នេះបេីតាមការឱ្យដឹងពី លោកស្រី ដោ សម្ផស្សអ្នកនាំពាក្យ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២៦នេះ ។

លោកស្រី ដោ សម្ផស្សបានបន្តថា ក្នុង ប្រតិបត្តិការ ចុះត្រួត ពិនិត្យ នេះ ក្រុមការងារចំរុះ បានរកឃេីញ ៖ មានលិខិតអនុញ្ញាតអាជីវកម្ម និងប័ណ្ណពន្ធប៉ាតង់ ឆ្នាំ២០២៥ ,ផលិតផលក្នុងស្រុក៖ ប្រហិតមាន់ ប្រហិតសាច់គោ ហតដកច្រើនប្រភេទ ណែមមីសួរ សាច់ជ្រូកចង្កាក់ និងឆ្អឹងខ្ចីទ្រូងមាន់។ ផលិតផលសរសៃកែងមាន់បង្កកសរុប ៦៤២ដុំតូចមានដាក់អក្សរ THAILAND ចំនួន១៣៧ ដុំតូច មានអក្សរថៃចំនួន ៧៨ ដុំតូច និងផលិតផលដែលគ្មានអក្សរបញ្ជាក់ប្រភពចំនួន ៤២៧ ដុំតូច។

លោកស្រី ដោ សម្ផស្សបន្តថា ក្រោយចប់ប្រតិបត្តិការ ម្ចាស់ទីតាំងខាងលើត្រូវបាននាំខ្លួនទៅសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជុំវិញការនាំចូលផលិតផលទាំងនេះ និង ស្វែង រក អ្នក ពាក់ព័ន្ធ។ រីឯទីតាំងឃ្លាំង ក្រុមការងារសម្រេចបិទបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីច្បាប់។

លោកស្រី អ្នកនាំពាក្យ ក៏បានបន្តទៀតថា ក្នុងថ្ងៃនេះដែរ រដ្ឋបាលខណ្ឌឫស្សីកែវ ដោយមានការចូលរួមសហការពីលោកស្រី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក.ប.ប រាជធានីភ្នំពេញ បានចុះធ្វើការត្រួតពិនិត្យទីតាំងឃ្លាំងសាច់បង្កកចំនួន ៣ទីតាំង ដែលសង្ស័យពាក់ព័ន្ធករណីនាំចូល ស្តុកទុក និងចែកចាយផលិតផលសាច់បង្កកជាផលិលតផលរបស់ប្រទេសថៃ រួមមាន៖ ១. ទីតាំងស្ថិតនៅផ្លូវ៥៩៨ ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ២. ទីតាំងស្ថិតនៅផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ២ និងទី៣. ឃ្លាំងទំនិង ISR (ចែទូច) ស្ថិតនៅផ្លូវលំ ភូមិទី៤ សង្កាត់ច្រាំងចំរេះទី១។ ចំពោះទីតាំង៣ នេះ កម្លាំងចំរុះបានចុះពិនិត្យមិនឃើញមានករណីទំនិញបង្កកដែលនាំចូលមកពីប្រទេសថៃឡើយ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌឫស្សីកែវ បានថ្លែងអំណរគុណចំពោះម្ចាស់ទីតាំងដែលបានផ្តល់ការសហការល្អសម្រាប់ក្រុមការងារចំរុះចុះត្រួតពិនិត្យ ហើយបានសន្យាថាមិនមានការទទួលយកទំនិញនាំចូលមកពីប្រទេសថៃ មកបង្កកទុកនៅទីតាំងឃ្លាំងនេះឡើយ។

ដោយឡែកនៅខណ្ឌសែនសុខវិញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងជំនាញចំរុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញមួយកន្លែងរបស់ក្រុមហ៊ុន FWI ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌ សែនសុខ បន្ទាប់ពីមានការសង្ស័យថាមានការស្តុកសាច់បង្កកនាំចូលពីប្រទេសថៃ។

ក្រោយពីបានធ្វើការពិនិត្យ និងធ្វើតេស្ថវិភាគ របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង (ក.ប.ប) និងសាខាគយ និងរដ្ឋាករខណ្ឌសែនសុខ បានរកឃើញមានការស្តុកទំនិញចំនួន ០៩ប្រទេស រួមមាន៖ ចិន ប្រេសុីល សហរដ្ឋអាមេរិច ឥណ្ឌា ហ៊ូឡង់ តៃវ៉ាន់ អូស្ត្រាលី អុីតីអូព្យា និងកម្ពុជា។

ក្នុងចំណោមមុខទំនិញ និងសាច់បង្កកទាំអស់ ក្រុមការងារមិនបានរកឃើញមុខទំនិញណានាំចូលពីប្រទសថៃឡើយ។

ជាមួយគ្នានេះ លោកស្រី អ្នកនាំពាក្យបានបញ្ជាក់បន្ថែមទៀតថា លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាល រាជធានីភ្នំពេញបានណែនាំនិងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អភិបាលខណ្ឌទាំង១៤ ត្រូវបន្តចុះត្រួតពិនិត្យ ទីតាំងឃ្លាំងស្តុកទំនិញឬផលិតផល បង្កកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លូន ដែលសង្ស័យអាចមានប្រភពនាំចូលពី ប្រទេសថៃឱ្យបានម៉ត់ចត់ក្នុងករណី រកឃើញត្រូវសួរនាំឱ្យបានលម្អិតថា អ្នកណាជាអ្នកនាំចូល ? ចូលតាមច្រក ណា? ខេត្តណា? មានអាជ្ញាបណ្ណនាំចូលឬទេ? ហើយអ្នកណាជាអ្នក ដឹកជញ្ជូន ?។

លោក អភិបាលបានបន្តថា កិច្ចការទាំងអស់នេះរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវតែបន្តត្រួតពិនិត្យព្រមៗគ្នា ជាមួយនឹងការងារចុះប្រតិបត្តិការ បោសសម្អាតបទល្មើសឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយមិនត្រូវរាថយដាច់ខាត៕
ដោយ ៖ ស្រីរ័ត្ន






















-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


