ព័ត៌មានជាតិ
ខេត្តព្រះសីហនុ បង្កើតក្រុមការងារសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២
ខេត្តព្រះសីហនុបានរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ដើម្បីពង្រឹងសមត្ថភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភឱ្យកាន់តែមានប្រសិទ្ធភាព។

នៅក្នុងកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ កាលពីពេលថ្មីៗនេះ លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការបង្កើតក្រុមការងាសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបបត្ថម្ភខេត្តព្រះសីហនុ ជាកិច្ចការសំខាន់មួយ ដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកប ដោយចីរភាព ស្របតាមយុទ្ធសាស្ត្រជាតិឆ្នាំ២០១៩-២០២៣ ដើម្បីចូលរួមគាំពារសង្គមដែលជាយន្តការគន្លឹះផ្សារភ្ជាប់ទៅថ្នាកក្រុង ស្រុក ឃុំ សង្កាត់ ចាំបាច់មានការយកចិត្តទុកដាក់តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភកាន់តែមានប្រសិទ្ធភាព។
ចំណែក លោក កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទនៃទីស្តីការគណ:រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទបានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្រុមការ ងារដៃគូរអង្គការអន្តរជាតិចំនួនពីរគឺ អង្គការ (GIZ/MUSEFO) ប្រទេសអាលីម៉ង់ប្រចាំកម្ពុជា និងអង្គការហេលែនខេល័រអន្តរជាតិប្រចាំប្រទេសកម្ពុជា។

លោកបានបន្តថា ចំណុចសំខាន់ គឺការបង្កើតក្រុមការងារថ្នាក់ខេត្ត ពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីបង្កើតសមាសភាពក្រុមការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តស្បៀងអាហាររូបត្ថម្ភ ដោយផ្តោតលើអភិក្រមភ្លោះ គឺការងារតាមវិស័យនីមួយៗ ការងារពហុវិស័យ និងអន្តរវិស័យដែលតម្រូវឱ្យមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទដែលជាយន្តការគន្លឹះក្នុងការ សម្របសម្រួលនិងជំរុញលើវិស័យនេះជាការងារពហុវិស័យ និងអន្តរវិស័យ។ លោកសង្ឃឹមថា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភខេត្តព្រះសីហនុ មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្រុង ស្រុក ឬឃុំ-សង្កាត់ តាមអ្វីដែលជាការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ៕
ដោយ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


