ព័ត៌មានជាតិ
ស្រ្ដីមានកូនតូច ត្រូវបានយោគយល់ពីសាលាខេត្តកំពង់ធំ ក្នុងការបំបៅដោះកូនក្នុងម៉ោងធ្វើការ
សាលាខេត្តកំពង់ធំ បានរៀបចំបន្ទប់មួយ សម្រាប់ស្ដ្រីជាមន្ដ្រីរាជការ អាចចូលមើលថែកូន និងបំបៅដោះកូនបានដោយផ្ទាល់ ដើម្បីជំរុញឲ្យកូនបានបៅទឹកដោះម្ដាយគ្រប់គ្រាន់។
អ្នកស្រី ស៊ិន ស៊ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ បានមានប្រសាសន៍ថា ស្ត្រីក៏មានតួនាទីជាមន្ត្រីរាជការដែលមានសមត្ថភាពអាចធ្វើការក្នុងស្ថាប័ននានា ទោះជាមានកូនតូចៗក្តី ក៏ស្ត្រីអាចចូលរួមចំណែកក្នុងការកសាងធ្វើការងារសង្គមដូចជាបុរសដែរ។ អ្នកស្រីប្រធានមន្ទីរឲ្យដឹងថា ខ្ញុំតែងតែផ្ដល់ឱកាសដល់ស្ត្រីៗយើងដែលបំបៅកូនដោយទឹកដោះ ពេលដែលស្ត្រីរវល់ធ្វើការងារច្រើន កាលណាកូនឃ្លានស្ត្រីតែងតែទៅបំបៅដោះកូន ដោយទឹកដោះម្ដាយផ្ទាល់ នៅបន្ទប់ដែលយើងមានរៀបចំទុកឲ្យបំបៅកូន ឃើញថាស្ត្រីមានការយល់ដឹងច្រើនហើយ អំពីអត្ថប្រយោជន៍ទឹកដោះម្ដាយ គឺល្អជាងទឹកដោះគោកំប៉ុង។

អ្នកស្រីបញ្ជាក់ថា ទាក់ទងនឹងការបំបៅដោះកូនដោយទឹកដោះម្តាយ ដែលរៀបចំដោយអង្គការHellen Keller បានបើកបង្រៀនទាំងស្រីនិងបុរស ពីការច្របាច់ទឹកដោះម្តាយ ដើម្បីឲ្យបុរសបានយល់ដឹងទាំងអស់គ្នា ពីបញ្ហានេះអាចពាក់ព័ន្ធទៅនឹងបុរស ដែលជាឪពុករបស់ទារកផងដែរ។ អ្នកស្រីបន្តទៀតថា ការបំបៅដោះកូនដោយទឹកដោះម្ដាយ គឺមានសារៈសំខាន់ណាស់ អត់ចំណាយថវិកា ពេលវេលាច្រើនទៅទិញទឹកដោះគោម្សៅ ដែលខាតបង់ថវិកាច្រើន ចំណាយសម្ភារៈ បើសិនជាយើងលាងដោះឲ្យស្អាត និងឲ្យកូនបៅជាការស្រេច។


ដោយឡែកអ្នកនាង សេង ចំរើន មានកូនតូចអាយុ ១១ ខែ ជាមន្ត្រីជាប់កិច្ចសន្យាធ្វើការនៅសាលាខេត្តកំពង់ធំដោយសារជាប់រវល់កិច្ចការរដ្ឋផង។ អ្នកនាងត្រូវបានអ្នកស្រីប្រធានមន្ទីរផ្តល់ភាពងាយស្រួល ក្នុងការធ្វើកន្លែងបំបៅដោះកូន ហើយបានរៀបចំទីកន្លែងសម្រាប់មាតាទាំងអស់ និងផ្ដល់ភាពងាយស្រួលសម្រាប់ស្ត្រីទូទៅ ដែលមានកូនតូចធ្វើការនៅទីនេះ ក្នុងការបំបៅកូនដោយទឹកដោះម្ដាយ។ ក្នុងនោះទឹកដោះម្តាយ បានធ្វើឱ្យកូនមានបញ្ញាឆ្លាតវៃ មានភាពរឹងមាំ និងកាត់បន្ថយរាល់ការចំណាយ ទៅទិញទឹកដោះគោ ទិញដប ទិញទឹកបរិសុទ្ធថែមទៀត។


ទាក់ទងរឿងនេះ អ្នកនាង គឹមចាន់នី ធ្វើការនៅមន្ទីរកិច្ចការនារីស្ត្រី និងសុខភាពបានបង្ហាញថា ខ្ញុំវិញសុំសំណូមពរទៅដល់ស្ត្រីៗយើងទាំងអស់ គួរតែងាកមកបំបៅកូនដោយទឹកដោះម្ដាយវិញ ព្រោះទឹកដោះម្ដាយ មានសារៈសំខាន់ណាស់ មានវីតាមីនគ្រប់គ្រាន់កូនមិនងាយឈឺ ហើយកាត់បន្ថយ ការចំណាយទិញសម្ភារៈមួយចំនួនដូចជាទឹកដោះគោទៀតផង។
ដោយឡែកលោក ស ប៉ាហូ នាយករងរដ្ឋបាលថ្នាក់ខេត្តបញ្ជាក់ថា ស្ត្រីដែលបំបៅដោះកូនដោយទឹកដោះម្តាយ នៅសាលាខេត្តនេះមានចំនួន ៤០ នាក់ជាង យើងគាំទ្រជានិច្ចក្នុងការបង្កលក្ខណៈដល់អ្នកមានកូនតូចបើកឱកាសឲ្យគាត់បានបំបៅកូនដោយទឹកដោះម្តាយ ព្រោះយើងមានការរៀបចំបន្ទប់ដោយមានអ្នកជួយមើលកូនឲ្យទៀតផង។

លោកបន្ថែមទៀតថា ដោយសារនៅក្នុងសាលាខេត្តរបស់យើងនេះ មានស្ត្រីខ្លះជាមន្ត្រីរាជការមានកូនតូច ដែលត្រូវបំបៅកូនដោយទឹកដោះ។ ដូច្នេះយើងក៏បានសម្រួលដល់គុណភាពការងារនៅកន្លែងធ្វើការផងដែរ។ ដោយសារតែគាត់ ត្រូវបំពេញការងារពេញម៉ោងម្យ៉ាងទៀត យើងក៏ចង់ឲ្យស្រីៗទាំងអស់ ត្រូវងាកមកបំបៅកូនដោយទឹកដោះម្ដាយទើបល្អជាង៕
អត្ថបទ៖ រុងរឿង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


