ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ខំប្រឹងហ្វឹកហាត់ត្រៀមសម្តែងមហោស្រពរបាំក្បាច់បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧»
ដើម្បីជាការលើកស្ទួយនិងគាំទ្រនូវសម្បត្តិវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ តារាសម្តែង និងជាគ្រូគុនល្បុក្កតោល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃនាងបាននឹងកំពុងតែខិតខំហ្វឹកហាត់ស្ទើរគ្មានពេលសម្រាប់ទេ។

តារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃ បានលើកឡើងថា” យើងខ្ញុំបានខិតខំហ្វឹកហាត់ទាំងយប់ថ្ងៃ ដើម្បីត្រៀមសម្ដែងបង្ហាញជូនពុកម៉ែបងប្អូន ភ្ញៀវជាតិ និងអន្តរជាតិទស្សនា តាមរយៈកម្មវិធីមហោស្រព របាំក្បាច់បុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» “។


តារាសម្តែងល្បីឈ្មោះកញ្ញា ពេជ្រ ចរណៃ បាននិយាយទៀងថា ខ្ញុំសង្ឃឹមថានឹងមានវត្តមានរបស់ប ងប្អូនដែលកំពុងអានសារនេះផងដែរ ព្រោះមិនត្រឹមតែជាការចូលរួមទស្សនាតែជាការគាំទ្រលើកស្ទួ យ និងរក្សាវប្បធម៌ខ្មែរយើងទាំងអស់គ្នា។ ម្យ៉ាងទៀតសារទាំងនេះ គឺចង់ឲ្យបងប្អូនទាំងអស់គ្នាមកគាំទ្រនូវសម្បត្តិវប្បធម៌ ដែលខ្លួនមានដែលប្រទេសនៅជុំវិញពិភពលោក។



កញ្ញា ពេជ្រ ចរណៃ បានបន្ថែមថាសម្រាប់កម្មវិធីវប្បធម៌នេះ នឹងរៀបចំសម្តែងនៅសាលសន្និសីទចតុម្មុខចាប់ពីថ្ងៃទី ២៧ និងទី ២៨ ខែសីហា ឆ្នាំ ២០២២។ ក្នុងនោះគឺមានការសម្តែងពីរពេលចាប់ពីវេលាម៉ោង ១៥:០០ រសៀល និង វេលាម៉ោង ១៨:០០ ល្ងាច។ ចំណែកសំបុត្រចូលទស្សនាមានលក់តាមរយៈអនឡាញតេឡេក្រាម ០៧៧ ៤៤៤ ៣៣៥ និងមានការលក់ផ្ទាល់នៅសាលសន្និសីទចតុម្មុខចាប់ពីថ្ងៃ ២២ ដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២២៕




អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន