ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ហួសចិត្តនឹងទង្វើអ្នកជ្រុលនិយមផ្ទះលេខ២ ដែលពូកែលាបពណ៌រឿងសម្បត្តិវប្បធម៌ខ្មែរ
តារាសម្តែង និងគ្រូគុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានបង្ហាញការហួសចិត្តខ្លាំង ទៅលើទង្វើឥតខ្មាសអៀនរបស់ផ្ទះលេខ២ ដែលតែងតែងវង្វេងប្រវត្តិសាស្ត្ររឿងចម្លងវប្បធម៌តែបែរជាលាបពណ៌ខ្មែរទៅវិញ។

កញ្ញា ពេជ្រ ចរណៃ បានសរសេរខ្លឹមសារអបដោយវីដេអូក្នុងឈុតរបាំបុរាណ ដោយបង្ហាញការហួសចិត្តនឹងរបៀបលាបពណ៌របស់ផ្ទះលេខ២ ដែលចេះតែរកនឹកឃើញនូវគំនិតលាបពណ៌ឱ្យម្ចាស់ដើម។ កញ្ញាថា ឱ្យតែរាល់ពេលដែលខ្លួនថតផ្សព្វផ្សាយពីសិល្ប: របាំបុរាណ ឬក្បាច់គុនខ្មែរ គឺពួកជ្រុលនិយមសៀមដែលវង្វេងប្រវត្តិសាស្ត្រ តែងព្រួតគ្នាចូលតែម្តង។

កញ្ញា ពេជ្រ ចរណៃ បាននិយាយទៀតថា “បងប្អូងដឹងហើយ ផ្ទះលេខ២នេះ គឺពួកគេចង់បានណាស់មិនថាទឹកដីសិល្ប: វប្បធម៌ អក្សរ ចម្លាក់ ក្បាច់គុន ឬ របាំដែលជាកេរតំណែលដូនតាខ្មែរ គឺពួកវាចង់បានណាស់។ ត្រង់ចំណុចនេះចង់ឱ្យបងប្អូនយកគិតបន្តិចថា អ្វីដែលខ្ញុំរៀបរាប់ទាំងអស់ហ្នឹងបើមិនមានតម្លៃភាពអស្ចារ្យនោះទេ មិនមែនពួកចោរវាចង់បានទេព្រោះពួកវាចេះណាស់”។
តារាស្រី ពេជ្រ ចរណៃ និយាយទៀតថា “អ៊ីចឹងហើយក្នុងនាមយើងជាម្ចាស់កេរតំណែលដែលដូនតាខ្មែរបានបន្សល់ទុកឱ្យចូលយើងត្រូវតែរួមគ្នាថែរក្សាការពារ និងអភិរក្សលើកស្ទួយផ្សព្វផ្សាយទាំងអស់គ្នាឱ្យបានឋិតថេរគង់វង្សសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត”៕ អត្ថបទ៖ ចាន់រ៉ា


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


