Connect with us

ជីវិតកម្សាន្ដ

ពេជ្រ ចរណៃ ទប់ទឹកភ្នែកមិនជាប់ពេលចុះទៅដល់ទីតាំងវីរកងទ័ព និងជនភៀសសឹក

បានផុស

នៅ

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានសម្តែងអារម្មណ៍ក្តុកក្តួលជាខ្លាំងពេលដែលចុះយកអំណោយទៅជួយដល់បងប្អូនវីរ:កងទ័ពនិងបងប្អូនភៀសសឹកនៅតាមបន្ទាត់ព្រំដែនដែលរងការឈ្លានពានពីចោរសៀម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់ខ្លឹមសារថា ខ្លួនស្គាល់ទីតាំងដែលខ្វះខាតខ្លាំង ដាច់ស្រយាលនិងមិនសូវមានអ្នកជំនួយដល់កន្លែងខ្លះគឺមិនទាន់មានតាំងពីថ្ងៃ ៧មក គ្រាន់តែមិនសូវសុវត្ថិភាពទេ ខ្លួនបានឃើញផ្ទាល់ ទប់ទឹកភ្នែកមិនជាប់ទេ សំលេងគ្រាប់ F16 ធ្លាក់ខ្ទរជិតៗទីតាំង។

ពេជ្រ ចរណៃ បន្តទៀតថា “ម៉ែចាស់មើលថែរកូនខ្វិនដេកមួយកន្លែង ឪចាស់ងងឹតភ្នែកទាំងសង មានតែឈើរាវជំនួសភ្នែក កូនក្មេងតូចៗស្រែកយំពេញព្រៃ ព្រោះស្រេកទឹកឃ្លានបាយអ្នកម្ដាយរត់ភៀសសឹក ៩ខែ ទឹកមុខស្លេកស្លក់ព្រោះអត់អាហារ។ រៀបរាប់ទៅមុខទៀតលែងកើតហើយអួលដើមកណាស់ ចុកណែនក្នុងទ្រូងណាស់”។

ជាមួយគ្នានេះ ក៏មានការបញ្ចេញមតិគាំទ្រមួយចំនួនដល់តារាចម្រៀងលោក សាយ ផងដែរ ខណ:មានខ្លះ ទៀតបានជូនពរដល់វីរ:កងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជាឱ្យទទួលបានជ័យជំនះនិងឈ្នះខ្មាំងសត្រូវឈ្លានពានពីសំំណាក់ចោរសៀមផងដែរ។

កញ្ញា ពេជ្រ ចរណៃ ពេលនេះកំពុងបន្តសកម្មភាពចុះជួយដល់បងប្អូនវីវ:កងទ័ព និង ជនភៀសសឹកដល់គោលដៅដោយផ្ទាល់ខណ:កញ្ញាបានបញ្ជាក់ថារាល់ជំនួយសប្បុរសជននឹងយកទៅដល់ដៃបងប្អូនទាំងអស់៕ ដោយ: ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម