Connect with us

ជីវិតកម្សាន្ដ

បរទេសឱ្យតម្លៃ! ពេជ្រ ចរណៃ ជំរុញទឹកចិត្តយុវជនរួមគ្នាលើកស្ទួយគុនល្បុក្កតោខ្មែរ

បានផុស

នៅ

តារាសម្តែងនិងជាគ្រូគុនល្បុក្កតោខ្មែរកញ្ញា ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍រំភើបខ្លាំងនៅពេលឃើញបរទេសគេឲ្យតម្លៃលើក្បាច់គុនល្បុក្កតោខ្មែរនិងគាំទ្រ ខណ:តារាស្រីរូបនេះក៏បានបំផុសចូលរួមផ្សព្វផ្សាយទាំងអស់គ្នា ដើម្បីជាតិយើងទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតថ្មីៗនេះ មហាជនអ្នកគាំទ្រគឺបានចាប់អារម្មណ៍នូវកម្មវិធីមួយដែលសាលាគុនល្បុក្កតោតេជ័យតេជៈរបស់កញ្ញា ពេជ្រ ចរណៃ សហការណ៍ជាមួយនឹងក្រុមហ៊ុនគ្រឿងសម្អាងមួយក្នុងការរៀបចំកម្មវិធី” ឥទ្ធិពលនៃវប្បធម៌ ជាសម្រស់នារីខ្មែរសម័យថ្មី” ដើម្បីចូលរួមលើកស្ទួយគុនល្បុក្កតោខ្មែរ។

នៅក្នុងកម្មវិធីនេះដែរ ក៏មានការចូលរួមទស្សនាពីសំណាក់បងប្អូនជាច្រើនផងដែរ ខណ:គេសង្កេតឃើញមានជនបរទេសក៏ចូលរួមទស្សនា និងចាប់អារម្មណ៍តាមរយ:ការសម្ភាសដោយផ្ទាល់ជាមួយកញ្ញា ពេជ្រ ចរណៃ ផងដែរ ។ កញ្ញា ពេជ្រ ចរណៃ បញ្ជាក់ថា នេះហើយការតស៊ូក្រាញននៀលជាមួយនឹងក្បាច់គុនល្បុក្កតោរបស់នាងខ្ញុំ ហើយក៏សូមគោរពដឹងគុណចំពោះវីរភាពរបស់លោកគ្រូតាក្រមាមាសក្បាច់គុនល្បុក្កតោ សាន គឹមស៊ាន ។

ចរណៃ បាននិយាយទៀតថា”បរទេសគេឲ្យតម្លៃលើ ក្បាច់គុនយើងណាស់ចុះចំណែកយើងដែលជាម្ចាស់ក្បាច់គុន? នេះហើយជាឥទ្ធិពលនៃការផ្សព្វផ្សាយមិនថាផ្សព្វផ្សាយក្នុងរូបភាពបែបណាទេឲ្យតែមានតម្លៃសម្រាប់វប្បធម៌ជាតិរបស់យើងចូលរួមផ្សព្វផ្សាយទាំងអស់គ្នាដើម្បីជាតិយើងទាំងអស់គ្នា”។

គួរបញ្ជាក់ថាកម្មវិធី “ឥទ្ធិពលនៃវប្បធម៌ជាសម្រស់នារីខ្មែរសម័យថ្មី” មិនត្រឹមតែបានបង្ហាញពីឈុតឆាកគុនល្បុក្កតោពីសំណាក់កញ្ញា​ ពេជ្រ ចរណៃ និងគ្រូ ព្រមទាំងកូនសិស្សគុនល្បុក្កតោនោះទេ តែអ្នកចូលរួមក៏មានឱកាសបានស្លៀកឈុតគុនល្បុក្កតោដូចគ្នាដែរ​ ដើម្បីចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោកផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម