វប្បធម៌ ជំនឿ
យល់សប្តិឃើញផ្លែគូលេន ជានិមិត្តប្រាប់អំពីជោគជតារឿងគ្រួសារមានសុភមង្គល
សុបិនឃើញផ្លែគូលេនបង្ហាញពីជីវិតស្នេហានៃភាពចាស់ទុំនិងមានសុភមង្គលពេញលេញឬជាដំណឹងពីអាពាហ៍ពិពាហ៍មានភាពសុខដុមរមនា។

បុរសដែលរៀបការហើយ បើយល់សប្តិឃើញគូលេន បង្ហាញថា អនាគតភរិយាស្មោះត្រង់និងចេះគិតដល់គាត់ ហើយអាពាហ៍ពិពាហ៍នោះស្ថិតស្ថេរក្នុងសុភមង្គលផងដែរ។
ប្រុសកម្លោះ វិញ សុបិនឃើញផ្លែឬដើមគូលេនគឺជាប្រផ្នូលល្អនៃស្នេហា និងអាពាហ៍ពិពាហ៍ជាមួយដៃគូដែលខ្លួនប៉ងយូរហើយ។
ស្ត្រីក្តី បុរសក្តី សុបិនឃើញញ៉ាំផ្លែគូលេនស្រស់បង្ហាញពីទ្រព្យសម្បត្តិហូរចូលនិងឱកាសថ្មីធំៗ។
អ្នកជំនួញណាសុបិនញ៉ាំផ្លែគូលេនបង្ហាញថា នឹងយកប្រៀបឈ្នះគូប្រជែង ហើយរកលុយបានលើសគំនិតពីមុនដែលប៉ុនប៉ង។

អ្នកដែលមានជំងឺរ៉ាំរ៉ៃសុបិនញ៉ាំផ្លែគូលេននេះ ទីបំផុតអ្នកនឹងកម្ចាត់ជំងឺជួយសុខភាពអ្នកឡើងវិញបានមិនខាន។
ស្ត្រីមានផ្ទៃពោះដែលសុបិនរើសយកផ្លែគូលេន ឬមានគេយកគូលេនមកឱ្យបង្ហាញថា អ្នកនឹងមានកូនប្រុសស្រស់សង្ហានិងមានបញ្ញា មានសុខភាពល្អនាពេលអនាគតដ៏ខ្លីខាងមុខ។
ជារួម សុបិនទាក់ទងនឹងផ្លែគូលេនជាសុបិននៃដំណឹងមនោសញ្ចេតនាស្នេហាណាមួយដែលលូតលាស់ផ្អែមល្ហែមល្អ។ ចំណែកឃើញផ្លែនៅជាប់នឹងដើម នឹងទងក្តីជាតំណាងនៃការបានគូជីវិតជាអ្នកមានស្តុកស្តម្ភ៕
គ្រូ ឯម
ចុចអាន៖ មិនជឿកុំប្រមាថ ចាស់ៗហាមមិនឲ្យឈ្លោះជាមួយជាងដាច់ខាត ពេលសង់ផ្ទះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ