សន្តិសុខសង្គម
ហ៊ីយ៉ាន់ដាយដឹកដីខ្សាច់បើកលឿនយកចង្កូតមិនទាន់ បុកបង្កាន់ដៃស្ពានធ្លាក់ផ្ងារពោះ នៅស្រុកវើនសៃ
រតនគិរី ៖ រថយន្តដឹកដីខ្សាច់បុកបង្កាន់ដៃស្ពាន កាលពីជំនាន់ដើមបាក់អស់ជាច្រើនកំណាត់ ហើយធ្លាក់ចូលនៅក្រោមស្ពានសំណាងល្អតៃកុងលោតចុះទាន់វេលា។
ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង៣និង៥៨នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចស្ពានអូរតាង ស្ថិតនៅក្នុងភូមិ វ៉ង ឃុំកាចូន ស្រុកវើនសៃ បានបុកបង្កាន់ដៃស្ពានហើយជ្រុលចង្កូតធ្លាក់ចូលក្រោមស្ពានខ្ទេចអស់រថយន្ត។

លោក ទឺ នូថង អធិការនគរបាលស្រុកវើនសៃបានឲ្យកម្ពុជាថ្មី ដឹងតាមទូរសព្ទនៅថ្ងៃទី១៩សីហាថា រថយន្ត១គ្រឿងបើកបរពីជើងទៅត្បូង មកដល់ត្រង់ចំណុចកើតហេតុបានគាំងចង្កូតកាច់មិនមក ក៏ជ្រុលចង្កូតបុកនិងបង្កាន់ដៃស្ពានហើយជ្រុលធ្លាក់ចូលក្រោមស្ពានតែម្តង ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ គ្រាន់តែខូចខាតរថយន្តតែប៉ុណ្ណោះ។
លោកថា រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពាក់ស្លាកលេខភ្នំពេញ 3C-2007បានដឹកដីខ្សាច់ពេញប្រៀបរថយន្តចេញពីចំណុចកាចូននៃស្រុកវើនសៃ ប៉ុន្តែការបាក់បង្កាន់ដៃស្ពានថ្មនោះ តួនាទីនេះទុកឲ្យខាងដេប៉ូខ្សាច់ទៅសម្របសម្រួលជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តដើម្បីជួសជុលធ្វើសងឡើងវិញ។
តៃកុងរថយន្តឈ្មោះ រក្សា ភេទប្រុស ប៉ុន្តែដោយបានដឹងខ្លួនទាន់មុនបានលោតចុះពីលើរថយន្តរួចផុតពីជីវិត មិនមានប៉ះពាល់ដល់អ្នកដទៃនោះទេ។
ប្រភពបានឲ្យដឹងថា ម្ចាស់រថយន្តបង្កខាងលើត្រូវបានគេស្គាល់ឈ្មោះ អេង ជាថៅកែបូមខ្សាច់នៅភូមិកាចូនលើ ឃុំកាចូនស្រុកវើនសៃ ហើយមានដេប៉ូស្តុកខ្សាច់នៅស្រុកបរកែវ ខេត្តរតនគីរីផងដែរ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តដឹកដីខ្សាច់ខាងលើនេះ ដឹកធ្ងន់ហើយបើកបរក្នុងល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យបុកបង្កាន់ដៃស្ពានថ្មក្រឡាប់ធ្លាក់ចុះពីលើស្ពាន។
ប្រជាពលរដ្ឋបានរិះគន់ថា រថយន្តដឹកដីខ្សាច់ទាំងនេះ ដឹកលើសចំណុះបង្កឲ្យខូចខាតស្ពាន ផ្លូវថ្នល់ជាច្រើនកន្លែង ចាប់ពីស្រុកវើនសៃចូលមកក្រុងបានលុង មិនខ្វល់ពីខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋ ដែលខំថែទាំនិងជួសជុលជារៀងរាល់ថ្ងៃ។ គិតពីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕
ដោយ ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


