ព័ត៌មានអន្ដរជាតិ
អាមេរិក កាត់ទោសសមាជិកក្រុម ISIS ជាប់គុកអស់មួយជីវិត
តុលាការអាមេរិកបានកាត់ទោសអតីតសមាជិកក្រុមរដ្ឋឥស្លាម (ISIS) ម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទជាប់ពាក់ព័ន្ធក្នុងផែនការចាប់ចំណាប់ខ្មាំងដែលនាំឲ្យមានការសម្លាប់អ្នកកាសែត និងបុគ្គលិកជំនួយមនុស្សធម៌ ។

តុលាការសហព័ន្ធនៅរដ្ឋ Virginia ភាគខាងត្បូងបានគាំទ្រការកាត់ទោសនេះដល់សមាជិកក្រុម IS ដែលជាអតីតពលរដ្ឋអង់គ្លេសឈ្មោះ El Shafee Elsheikh កាលពីថ្ងៃសុក្រ ។ គាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទឃុបឃិតគ្នាចាប់ និងសម្លាប់ចំណាប់ខ្មាំងអាមេរិក ៤ នាក់ រួមទាំងអ្នកកាសែត ២ នាក់ផងដែរ ។
កន្លងមកក្រុមរដ្ឋឥស្លាមមានឈ្មោះល្បីល្បាញ ដោយសារបានកំណត់គោលដៅជនបរទេសនៅក្នុងតំបន់នៃមជ្ឈិមបូព៌ាដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។ ក្នុងឆ្នាំ ២០១៥ ក្រុមនេះបានសម្លាប់បុរសជនជាតិជប៉ុន ២ នាក់គឺអ្នកកាសែត Goto Kenji និង Yukawa Haruna ជាពិសេសពួកគេបានបញ្ចេញវីដេអូដែលបង្ហាញពីការកាត់ក្បាលចំណាប់ខ្មាំងមួយចំនួន ។

ចំណែកចៅក្រមតុលាការលោក T.S. Ellis បាននិយាយថា ទង្វើរបស់ Elsheikh គឺ “គួរឲ្យរន្ធត់ ព្រៃផ្សៃ ឃោរឃៅ និងជាឧក្រិដ្ឋជន” ។ ម៉្យាងទៀត Elsheikh គឺជាសមាជិកនៃសាខាក្រុមរដ្ឋឥស្លាមដែលមានរហស្សនាមថា “The Beatles” ។
ទន្ទឹមនោះសមាជិកម្នាក់ទៀតនៃសាខាងក្រុមសកម្មប្រយុទ្ធដែលក៏ជាអតីតពលរដ្ឋអង់គ្លេសផងដែរនោះ ត្រូវបានតុលាការអាមេរិកកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដូចគ្នាកាលពីខែមេសា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


