Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច បង្ក្រាបទីតាំងលក់ និងប្រើប្រាស់​បារីអេឡិចត្រូនិចខុសច្បាប់ ៣កន្លែង​នៅខេត្តស្ទឹងត្រែង

បានផុស

នៅ

កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឆ្មក់ចូលបង្រ្កាបទីតាំងលក់ និងប្រើប្រាស់បារីអេឡេត្រូនិចខុសច្បាប់ចំនួន ៣ ទីតាំងដោយបានឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ ឪពុកម្ដាយ និងកូន និងអ្នកប្រើប្រាស់ប្រមាណជិត៤០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីបង្ក្រាបទីតាំងលក់ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើ បានធ្វើឡើងកាលពីវេលាម៉ោង ១ រំលងអាធ្រាត្រយប់ថ្ងៃទី ២០ឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០២២ ដែលមានចំនួន ៣ ទីតាំងខុសគ្នា ស្ថិតក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថា បីនាក់ឪពុកម្ដាយ និងកូន ដែលសមត្ថកិច្ចឃាត់​ខ្លួនខាងលើ ទីមួយឈ្មោះធឹម ពិសី ភេទស្រីអាយុ ៣០ ឆ្នាំ(កូន) ទី២ឈ្មោះ ឡាន ចន្ថា ភេទប្រុសអាយុ 60 ឆ្នាំ (ឪពុក)ទី៣ ឈ្មោះ សុខ លាង ភេទស្រីអាយុ ៥៩ ឆ្នាំ(ម្តាយ)ឪពុកម្ដាយនិងកូនលក់ខុសច្បាប់​ខាងលើរស់នៅក្នុងភូមិកណ្ដាលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។

លោកនាយការិយាល័យបញ្ជាក់បន្ថែមថា ទីតាំងដែលបង្ក្រាបខាងលើទីមួយយីហោ BLACH.NIHT ទីតាំងទី ២.យីហោ អូន ពិសី ទីតាំងទី៣. គ្មានយីហោ ទីតាំងលក់និងប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់ខាងលើ​សុទ្ធសឹងជារបស់ឈ្មោះអូនពិសី(ត្រូវជាកូន)។

លោកបានបន្តថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបីទីតាំងខាងលើសមត្ថកិច្ចបានដក ហូតសម្ភារៈដែលលក់​ដោយខុសច្បាប់​ប្រើប្រាស់ដោយខុសច្បាប់ ជាច្រើនប្រភេទនិងឃាត់ខ្លួនម្ចាស់ទីតាំងចំនួន ៣នាក់ឪពុកម្ដាយនិងកូន និងអ្នកប្រើ​ប្រាស់ប្រមាណជិត ៤០នាក់បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។

ក្រោយការសាកសួរពិនិត្យរកសារធាតុញៀនពុំមាន អ្នកប្រើប្រាស់ទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើកិច្ចសន្យា​បញ្ឈប់ការប្រើប្រាស់បន្តទៀត និងបានឱ្យត្រឡប់ទៅផ្ទះវិញ។ ចំណែកម្ចាស់ទីតាំងបីនាក់ឪពុកម្ដាយនិងកូន ដែលលក់ដោយខុសច្បាប់ សមត្ថកិច្ចបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

សន្តិសុខ​ម្នាក់​មក​ធ្វើការ​នៅ​ភ្នំពេញ​៣​ខែ​ ស្រាប់តែ​លួច​មាន​ប្រពន្ធ​ចុង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្ត ស្នើគយចល័តសហការជាមួយរដ្ឋបាលខេត្ត ពេលចុះប្រតិបត្តិការក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំ

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​៥ សហការជាមួយមន្ត្រីពាក់ព័ន្ធ​ ធ្វើ​ការ​ដុត​កម្ទេច​បំណែក​សាច់​មាន់​បង្កក​ចំនួន២៤១២គីឡូក្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តព្រះវិហារ ព្រមានចាត់វិធានការលើពលរដ្ឋ៨២គ្រួសារ  ដែលសង់រោងខុសច្បាប់នៅលើដីរដ្ឋ

សន្តិសុខសង្គម៤ ម៉ោង មុន

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្ដិ និងមានសម្ភារៈ គាស់ ឆ្កឹះសោ

សន្តិសុខសង្គម១៣ ម៉ោង មុន

ទទួលបានតម្រុយ​ពី​ខេត្ត​ព្រះសីហនុ ឆែកឃើញអាវុធជាច្រើននៅផ្ទះមួយកន្លែង ក្នុង​ខេត្តបាត់ដំបង

ព័ត៌មានជាតិ៩ ម៉ោង មុន

កំពង់ផែតម្លៃ ១៥០០ លាន​ដុល្លារ ក្នុងខេត្តកំពត នឹងសម្ពោធដាក់​​ឱ្យប្រើប្រាស់នៅថ្ងៃស្អែកនេះ

សន្តិសុខសង្គម១២ ម៉ោង មុន

ម្ចាស់ហាងទូរស័ព្ទនៅផ្សារមេមត់ទទួលបានទូរស័ព្ទមួយទឹកគ្រប់ចំនួនពីមន្ត្រីគយវិញ ខណៈអីវ៉ាន់ថ្មីនៅត្រួតពិនិត្យបន្ត

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

គ្រាន់តែគិតចង់ចាប់ខ្លួនលោក Netanyahu សោះ, អាមេរិក ស្រាប់តែអនុម័តសំណើច្បាប់ដាក់ទណ្ឌកម្ម ICC 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កម្ពុជា ស្ថិត​ក្នុង​កំពូល​តារាង​ប្រទេស​ទាំង​១០ ដែល​បរិភោគ​មីក្រូប្លាស្ទិក​ច្រើន​គេ​បំផុត

Sokha Hotels

ព័ត៌មានពេញនិយម