ព័ត៌មានជាតិ
ប្រធានមន្ទីរទេសចរណ៍៖ ពីមុនពលរដ្ឋរត់ទៅរកវ៉ាក់សាំង ឥឡូវវ៉ាក់សាំងរត់ទៅរកពលរដ្ឋ
ថ្លែងចំពោះមុខម្ចាស់អាជីវកម្មជាង ១០០ នាក់កាលពីម្សិលមិញ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានជំរុញដល់ម្ចាស់អាជីវកម្មបន្តយកចិត្តទុកដាក់លើការអនុវត្តវិធានការ SOP ក្នុងនោះត្រូវណែនាំឲ្យបុគ្គលិកចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងនៃជំងឺកូវីដ១៩។
លោក ម៉ម វាសនា បានលើកឡើងថា ដោយសារស្ថានភាពជំងឺកូវីដហាក់មានភាពធូរស្រាល ស្របពេលមានការយល់ដឹងលើការប្រើប្រាស់ឱសថព្យាបាលផងនោះ ពលរដ្ឋមួយចំនួនមិនសូវរវីរវល់លើការបង្ការនិងនាំគ្នាទៅចាក់វ៉ាក់សាំងដូចយុទ្ធនាការដំបូងៗនោះទេ។

បើតាមលោកប្រធានមន្ទីរ ពលរដ្ឋនាំគ្នាសម្រុកទៅចាក់វ៉ក់សាំងដូសដំបូង ប៉ុន្តែអត្រាអ្នកចាក់វ៉ាក់សាំងដូសជំរុញមិនឈូឆរដូចមុន ខណៈរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញដល់ដូសទី ៥ ដល់ពលរដ្ឋទូទៅទៅហើយ។
លោកម៉ម វាសនា បានលើកឡើងថា ពីមុនពលរដ្ឋរត់ទៅរកវ៉ាក់សាំង ឥឡូវនេះស្ថានភាពផ្លាស់ប្ដូរគឹវ៉ាក់សាំងរត់ទៅរកពលរដ្ឋវិញម្តង។
លោកអំពាវនាវដល់ម្ចាស់អាជីវកម្មជម្រុញឲ្យបុគ្គលិកបន្តចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 នៅទីតាំងអាជីវកម្មរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានបញ្ជាក់ថា បើមានបងប្អូនពលរដ្ឋនៅតាមសហគមន៍ស្នើត្រូវការចាក់វ៉ាក់សាំងក្នុងមូលដ្ឋានរបស់ខ្លួន ក្រុមគ្រូពេទ្យនឹងចាត់ក្រុមការងារចុះទៅចាក់វ៉ាក់សាំងដល់ទីកន្លែងដោយឥតគិតថ្លៃ មិនបាច់ធ្វើដំណើរឆ្ងាយមកមណ្ឌលដូចមុនទៀតទេ។

លោកម៉ម វាសនា បានបន្ថែមថា ការចាក់វ៉ាក់សាំងក៏ជាផ្នែកមួយនៃការអនុវត្ត SOP ដែលក្រសួងទេសចរណ៍បានដាក់ក្នុងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ ស្ថិតក្នុងវិបត្តិនៃជំងឺកូវីដ-១៩ នេះ ការដាក់ឲ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ SOP ជាកាតព្វកិច្ចដែលតម្រូវឲ្យអាជីវកម្មផ្នែកសេវាទេសចរណ៍ទាំងអស់ ត្រូវតែអនុវត្តតាមនិងជាលក្ខខណ្ឌភ្ជាប់សម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍ផងដែរ។
គួរបញ្ជាក់ថា មន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានបើកវគ្គផ្សព្វផ្សាយ “ច្បាប់ស្ដីពីទេសចរណ៍” និងយន្តការផ្ដល់អាជ្ញាបណ្ណនៅអង្គភាពច្រកចេញចូលតែមួយ និងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) សម្រាប់មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងរាជធានីភ្នំពេញ។
លោក ឆាយ មុន្នីសិលា មន្រ្តីក្រសួងទេសចរណ៍បានឲ្យដឹងថា វគ្គផ្សព្វផ្សាយនេះដើម្បីបញ្រ្ជាបការយល់ដល់ដឹងដល់ម្ចាស់អាជីវកម្ម លើការចុះបញ្ជីអាជ្ញាបណ្ណអាជីវកម្មទេសចរណ៍។
លោកបានបញ្ជាក់ថា រដ្ឋាភិបាលកំពុងពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ចាប់ពីឆ្នាំ២០១៨ ប៉ុន្តែដោយសារវិបត្តិកូវីដអូសបន្លាយ ទើបមានការយោគយល់ខ្លះ តែក្រសួងនឹងបន្តជំរុញឲ្យអាជីវកម្មទេសចរណ៍ទាំងអស់ ត្រូវទៅចុះបញ្ជីដើម្បីទទួលបានភាពស្របច្បាប់លើដំណើរការអាជីវកម្មរបស់ខ្លួន។
កញ្ញា នី សៀវហ៊ុន ប្រធានការិយាល័យទីក្រុងស្អាត ទទួលបន្ទុកលើវិស័យទេសចរណ៍នៅអង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញបានឲ្យដឹងថា ច្រកចេញចូលតែមួយប្រមូលផ្តុំសេវារដ្ឋបាលនានានៅកន្លែងតែមួយ គ្មាននីតិវិធីស្មុគស្មាញឆ្លើយតបការស្នើសុំសេវានានារបស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋអាចមករកសេវានៅច្រកចេញតែមួយនៅថ្នាក់ស្រុកខណ្ឌ ឬរាជធានីខេត្ត ដើម្បីស្នើសុំអាជ្ញាបណ្ណអាជីវកម្មនានារួមទាំងអ្នកដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍។
កញ្ញាបន្តថា រយៈពេលដំណើរការនៃនីតិវិធីផ្តល់លិខិតអនុញ្ញាតអាជីវកម្មទេសចរណ៍គឺមានរយៈពេល ២៨ ថ្ងៃ ដោយក្រុមការងារនឹងពិនិត្យឯកសារ និងចុះត្រួតពិនិត្យបច្ចេកទេសលើទីតាំងជាក់ស្តែង មុនចេញលទ្ធផលសម្រេចឬផ្តល់លិខិតអនុញ្ញាតិ។
បើយោងតាមច្បាប់ស្តីពីទេសចរណ៍ បានកំណត់អាជីវកម្ម ៩ ប្រភេទជាប្រភេទអាជីវកម្មទេសចរណ៍ស្របតាមប្រកាសរួមរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អាជីវកម្មទេសចរណ៍ទាំង ៩ រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងសេវាស្នាក់នៅ ស្ប៉ានិងម៉ាស្សាសុខភាព សេវាកម្មកម្សាន្តទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ កីឡាទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដឹកជញ្ជូនទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍៕
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


