ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យការរៀបចំភូមិធម្មជាតិ ជូនពលរដ្ឋប្ដូរពីរមណីយដ្ឋានអង្គរ
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដឹកនាំក្រុមការងារចុះពិនិត្យការងារគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯកសម្រាប់ជូនពលរដ្ឋដែលផ្លាស់ប្តូរទីលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ។

ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យមើលការងារទូទៅរបស់មន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងបងប្អូនសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់ភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ របស់លោក សាយ សំអាល់ ថ្លែងថា៖ “បេសកកម្មរបស់បងប្អូនមន្រ្តីក្រសួងបរិស្ថាន គឺជាការចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្ត រៀបចំភូមិតាមគោលការណ៍នគរូបនីយកម្ម និងរៀបចំសួនដំណាំមានដើមឈើហូបផ្លែសម្រាប់ពលរដ្ឋផ្លាស់ប្តូរទីតាំងលំនៅថ្មីពីតំបន់រមណីយដ្ឋានអង្គរ”។

ក្រសួងបរិស្ថានបានទទួលភារកិច្ចចូលរួមគាំទ្រដល់ក្រសួងរៀបចំដែនដី អាជ្ញាធរជាតិអប្សរា រដ្ឋបាលខេត្តសៀមរាបក្នុងបេសកកម្មរៀបចំភូមិធម្មជាតិរុនតាឯក ដោយក្នុងនោះមានការសម្អាតផ្ទៃដី និងការរៀបចំសួនដំណាំដែលមានការដាំដើមឈើហូបផ្លែនានាសម្រាប់ជូនប្រជាពលរដ្ឋ និងចូលរួមដាំដើមឈើឡើងវិញនៅតំបន់ដែលត្រូវបានប្រជាពលរដ្ឋរុះរើ។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់បងប្អូនក្នុងការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រជាពលរដ្ឋ នេះគឺជាការយកចិត្តទុកដាក់របស់យើង ជូនទៅដល់ប្រជាជន ដែលត្រូវរើលំនៅដ្ឋានមករស់នៅលើភូមិរៀបចំថ្មី។ ក្នុងនោះផងដែររាជរដ្ឋាភិបាល និងរៀបចំហេដ្ឋាសម្ព័ន្ធជូនពួកគាត់ ដែលក្នុងនោះក៏មានការដាំដើមឈើ។

រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់មន្ត្រីបរិស្ថាន ដែលបានចូលរួមនៅក្នុងការងារនេះ ដែលតម្រូវឱ្យរៀបចំរយៈយូរ ដើម្បីធ្វើបំពេញបេសកកម្មការងារ សម្រាប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធក្រៅពីការងារស្នូលបច្ចុប្បន្ននេះ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


