ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា
ក្រសួងមហាផ្ទៃ បានប្រកាសផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅកម្ពុជា និងជូនដំណឹងដល់ស្ថាប័នរដ្ឋបាលថ្នាល់ក្រោមជាតិ និងវិស័យឯកជន ទទួលស្គាល់ប័ណ្ណស្នាក់នៅនេះ ព្រមទាំង បង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។

សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃស្តីពីការផ្តល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យជនបរទេសអន្តោប្រវេសន្តនៅព្រះរាជាណាចកកម្ពុជាចុះថ្ងៃទី២៩សីហាបានឱ្យដឹងថា ក្រសួងមហាផ្ទៃ បានចេញប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ជូនដល់ជនបរទេសអន្តោប្រវេសន្ត ដែលបានទទួលស្គាល់ដោយប្រកាសរបស់ក្រសួងមហាផ្ទៃ សម្រាប់ប្រើប្រាស់បម្រើជីវភាពប្រចាំថ្ងៃ ដូចជា ការស្នើសុំសេវារដ្ឋបាល សេវាសាធារណៈ សេវាសុខភាព សេវាធនាគារ ការទិញលក់ចលនវត្ថុ អចលនវត្ថុ ការធ្វើអាជីវកម្ម ការស្នើសុំធ្វើការងារតាមរោងចក្រ សហគ្រាស និងសកម្មភាពមួយចំនួនទៀត ដែលច្បាប់អនុញ្ញាតសម្រាប់ជនបរទេស។
ទន្ទឹមនេះ ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្ដីណែនាំលេខ ០១៥សណន ចុះថ្ងៃទី០១ ខែកក្កដាឆ្នាំ២០១៩ ស្តីពីការចេញលិខិតរដ្ឋបាល និងលិខិតអត្រានុកូលដ្ឋានឱ្យសហព័ទ្ធជាខ្មែរ កូន និងជនបទសអន្តោប្រវេសន្ត ដែលក្នុងសេចក្តីណែនាំនោះ ក៏មានជម្រាបជូនអំពីតម្លៃប្រើប្រាស់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ដែលក្រសួងបានចេញជនបរទេសអន្តោប្រវេសន្តផងដែរ។

ក្រសួងបានបន្តថា សេចក្ដីណែនាំលេខ ០១៥ សណន ត្រូវបានផ្សព្វផ្សាយជាច្រើនលើក ប៉ុន្តែក្រសួងមហាផ្ទៃបានសង្គេតឃើញថានៅមានក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ និងវិស័យឯកជនមួយចំនួន ពុំទាន់បានជ្រួតជ្រាប និងទទួលស្គាល់តម្លៃក្នុងការប្រើប្រាស់ប័ណ្ណ ស្នាក់នៅអចិន្ត្រៃយ៍នេះនៅឡើយ។ អាស្រ័យហេតុនេះ ក្រសួងមហាផ្ទៃ សូមធ្វើការជូនដំណឹងដល់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិនិងវិស័យឯកជន ដើម្បីទទួលស្គាល់ប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបង្កលក្ខណៈស្របតាមច្បាប់ជាធរមាន។ ក្រសួងមហាផ្ទៃ សង្ឃឹមយ៉ាងមុតមាំថាសេចក្ដីជូនដំណឹងនេះនឹងទទួលបាននូវការជ្រួតជ្រាបជាផ្លូវការ៕
ដោយ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


