សេដ្ឋកិច្ច
អាជីវកម្មរ៉ែមាសថ្មីមួយទៀត ទទួលបានការវិនិយោគនៅខេត្តកំពង់ធំ
ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ទទួលបានគម្រោងវិនិយោគអាជីវកម្មរ៉ែមាស ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងទុនវិនិយោគប្រមាណ ១៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣០០កន្លែង។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រៅពីក្រុមហ៊ុន ដែល CDC ទើបអនុម័តនេះ កម្ពុជា មានក្រុមហ៊ុនរុករករ៉ែមាសចំនួន៨ផ្សេងទៀត ដែលប្រតិបត្តិការ។ ប៉ុន្តែក្នុងនោះ មានតែក្រុមហ៊ុន Renaissance និងក្រុមហ៊ុន ឌែលខម ដែលអាចផលិតរ៉ែមាសបាន។

លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា មកទល់ពេលនេះក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី ផលិតមាសបានចំនួន២៣២ដុំ គិតជាគីឡូក្រាមបាន៣៥៤៣គីឡូក្រាម គិតត្រឹមដើមខែសីហា។ លោក បានបញ្ជាក់ទៀតថា ក្រុមហ៊ុនមួយនេះ ក៏បានបង់សួយសារ ចូលរដ្ឋចំនួន ៥លាន១សែនដុល្លារ ផងដែរ។ លោកបញ្ជាក់ឱ្យដឹងបែបនេះ សន្និសីទ សារព័ត៌មាន ស្តីពីសមិទ្ធផល សម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។

ក្រៅពីក្រុមហ៊ុន Renaissance លោក អ៊ឹង ឌីប៉ូឡា បានបន្ថែមថា បើគិតត្រឹមថ្ងៃទី៤ខែសីហា មានក្រុមហ៊ុន ដែលខម ជាក្រុមហ៊ុនខ្នាតតូច បានចាប់ផ្តើមសាកល្បងផលិតមាសបាន ២០គីឡូក្រាម។ ក្រុមហ៊ុននេះ មានគោលដៅផលិត ឱ្យបានក្នុង១ឆ្នាំ៣៤០គីឡូក្រាម។ បើគិតជាសួយសារចូលរដ្ឋបានប្រហែលជា៦០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានក្នុងស្រុកថា ខេត្ត មណ្ឌលគិរីជាខេត្តមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ ពិសេសមានសក្កានុពល ទៅលើវិស័យរ៉ែ និងថាមពល ដែលជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពចំនួន ៣ផ្សេង ទៀត សម្រាប់អភិវឌ្ឍន៍ទឹកដី ក្នុងខេត្តមណ្ឌលគិរី ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ