ព័ត៌មានជាតិ
អាជ្ញាធរស្ទឹងត្រែងកែប្រែផ្លូវកៅស៊ូដែលរងការខូចខាតធ្វើឱ្យក្រុងមានសោភ័ណភាព
អាជ្ញាធរខេត្តស្ទឹងត្រែងបានសម្រេចកែប្រែផ្លូវកៅស៊ូដែលរងខូចខាតធ្ងន់ធ្ងរសាងសង់ជាផ្លូវបេតុងដើម្បីលើកសោភ័ណភាពក្នុងក្រុងលុបបំបាត់នូវភាពលំបាក ហើយជំនួសមកវិញដោយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋបានស្រូលជាងមុន។

លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖ ផ្លូវនេះស្ថិតក្នុងភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែងជាផ្លូវលេខ ២២ត្រូវបានអាជ្ញាធរខេត្តសម្រេចស្ថាបនាជាផ្លូវបេតុងជំនួសផ្លូវកៅស៊ូចាស់ ដែលមានស្ថានភាពតូចចង្អៀត ដើម្បីឲ្យមានគុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ហើយបានលើកស្ទួយសោភណ្ឌភាពនៅក្នុងក្រុងផងដែរ។
លោកប្រធានមន្ទីរបន្តថា៖ ផ្លូវមួយខ្សែនេះ ទោះបីមានប្រវែងខ្លីក៏ពិតមែន វាស្ថិតនៅទីប្រជុំជនហើយមន្ត្រីជំនាញបានរៀបចំដាក់ប្រព័ន្ធលូតាមបច្ចេកទេស និងលើកតួផ្លូវឲ្យខ្ពស់ ផុតពីទឹកដក់ ដើម្បីពេលសាងសង់ហើយបម្រើឱ្យការធ្វើចរាចរណ៍ទៅមកបានងាយស្រួល។

លោក នូ វណ្ណា ប្រធានក្រុមដឹកនាំផ្នែកបច្ចេកទេសស្ថាបនាផ្លូវបានបញ្ជាក់ថា៖ ផ្លូវនេះមានទទឹង ១១ម៉ែត្រ ចាក់បេតុងកំរាស់១៥០ស.ម(មួយទឹកកន្លះ) និងដាក់សរសៃដែក ទៅតាមស្តង់ដា ហើយក្រុមបច្ចេកទេស ក្រោងបញ្ចប់ការសាងសង់ នៅដើមខែកញ្ញាខាងមុខនេះ ដោយឡែកបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមសម្អាតបរិស្ថានលើផ្លូវ និងប្រព័ន្ធលូតាមមុខផ្ទះរៀងៗខ្លួនផង។
លោកស្រី ចាន់ ថារី វ័យជិត៦០ឆ្នាំរស់នៅភូមិព្រែកសង្កាត់ក្រុងស្ទឹងត្រែង សម្ដែងការសាទរ ចំពោះអាជ្ញាធរខេត្តបានស្ថាបនាផ្លូវថ្មីនេះឡើងព្រោះផ្លូវកៅស៊ូចាស់វាតូចចង្អៀត និងខូចខាតស្ទើរតែទាំងស្រុងបង្កភាពលំបាក់ក្នុងការធ្វើចរាចរណ៍ទៅមកយូរឆ្នាំមកហើយ ជាពិសេសនៅពេលមានភ្លៀងធំមកម្ដងៗទឹកដក់ លិចលើផ្លូវ ចំណែកផ្ទះបងប្អូន ប្រជាពលរដ្ឋនៅតាមដងផ្លូវនេះ ក៏ត្រូវជំនន់ទឹកភ្លៀងហូរចូលលិចដល់ក្នុងផ្ទះក៏មានដែរ។

លោកស្រីបន្តថា៖ បងប្អូនប្រជាពលរដ្ឋយើង ដែលមានមូលដ្ឋានរស់នៅជាប់តាមដងផ្លូវនេះនិងនាំគ្នាជួយថែរក្សា តាមការណែនាំ ព្រោះជាសមិទ្ធផលថ្មីរបស់យើងហើយមានគុណភាពល្អផ្ដល់នូវសោភ័ណភាពក្នុងក្រុង និងនៅតាមមុខផ្ទះដែលយើងកំពុងរស់នៅបន្ថែមទៀត។
សូមបញ្ជាក់ថា ផ្លូវលេខ ២២នេះ មានប្រវែងជិត ៤០០ ម៉ែត្រទទឹង ១១ ម៉ែត្រ សាងសង់បានជាង ៥០ភាគរយហើយ គ្រោងបញ្ចប់សកម្មភាពសាងសង់នៅដើមខែកញ្ញានេះដើម្បីពន្លឿនការងារបន្តទៅសាងសង់ផ្លូវថ្មីមួយខ្សែទៀត នៅភូមិថ្មី សង្កាត់ក្រុងស្ទឹងត្រែងដែលមានប្រវែងជាង១០០០ម៉ែត្របន្ថែមទៀត៕

អត្ថបទ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ