សន្តិសុខសង្គម
មន្រ្តីជំនាញសុខភាពសត្វចុះចាក់វ៉ាក់សាំងជំងឺសាទឹកដល់គោក្របីប្រជាពលរដ្ឋនៅស្រុកស្ទោង
ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល ខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរស្រុកស្ទោងនៅព្រឹកថ្ងៃទី ៦ ខែកញ្ញានេះបានចុះចាក់វ៉ាក់សាំងជំងឺសាទឹក សត្វគោ ក្របី ជូនប្រជាពលរដ្ឋនៅ ភូមិពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោងលើកឡើងថា ការផ្តល់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វពាហនៈ ជូនប្រជាពលរដ្ឋក្នុងរដូវទឹកឡើងនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីការពារករណីស្លាប់សត្វរបស់ជាពលរដ្ឋជាយថាហេតុ ដែលធ្វើឲ្យប្រជាពលរដ្ឋខាតបង់ចំណូលនៃដែលកើតចេញពីការចិញ្ចឹមសត្វ ព្រោះប្រជាពលរដ្ឋ មួយផ្នែកធំនៅក្នុងស្រុកស្ទោង នៅតែប្រកបមុខរបរចិញ្ចឹមសត្វគោ ក្របី ក្នុងការជួយទ្រទ្រង់ជីវភាព។

ប្រជាពលរដ្ឋខ្លះទៀត ក៏នៅប្រើប្រាស់សត្វពាហនៈជាកម្លាំងអូសទាញផងដែរ, ដូច្នេះ នេះគឺជាជំហ៊ាន នៃការការពារប្រើសើរជាងព្យាបាល។ លោកអភិបាលស្រុក អំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមយកសត្វពាហនៈរបស់ខ្លួនទៅចាក់ថ្នាំបង្ការជំងឺ តាមការជូនដំណឹងរបស់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរពាក់ព័ន្ធ។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ធំ លើកឡើងផងដែរថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងថ្ងៃនេះ គឺចាក់បង្ការជំងឺសារទឹក ដល់សត្វពាហនៈ ចំនួនជាង២០០ក្បាល នៅក្នុងភូមិ ពន្លាជ័យ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្រាប់បណ្ដាភូមិ ឃុំផ្សេងទៀតគឺ ភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តចាក់វ៉ាកសាំងបង្ការនេះជូនពលរដ្ឋរហូលចប់សព្វគ្រប់។

លោកបញ្ជាក់បន្ថែមថា ក្រៅពីជំងឺសារទឹក សត្វពាហនៈ អាចមានជំងឺជាច្រើនទៀត ដូចជា អ៊ុតក្តាម បូសខ្យល់ និងដុំពកជាដើម។ ដូច្នេះ សូមបងប្អូនប្រជាកសិករត្រូវមានការប្រុងប្រយត្ន័ខ្ពស់ចំពោះសត្វចិញ្ចឹមរបស់ខ្លួន ខណៈតំបន់មួយចំនួនត្រូវរងគ្រោះដោយទឹកជំនន់ ហើយប្រសិនបើមានបញ្ហាជំងឺអ្វីមួយកើតលើសត្វគោ ក្របី ត្រូវរាយការណ៍ទៅកាន់មន្ត្រីជំនាញដើម្បីពិនិត្យ និងព្យាបាលបានទាន់ពេលវេលា៕


អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


