ជីវិតកម្សាន្ដ
ពេជ្រ សូលីកា ប្រតិកម្មយ៉ាងចាស់ដៃទៅបុគ្គលអគតិមួយចំនួនអង្គុយចាំតែទើស
អ្នកមេម៉ាយរូបស្រស់ ពេជ្រ សូលីកា មួយរយៈចុងក្រោយហាក់ជួបប្រទះនូវរឿងរ៉ាវស្មុគស្មាញ និងមិនសប្បាយចិត្តមួយចំនួនពោល គឺចាប់តាំងពីមានដំណឹងនៃការបែកបាក់ស្វាមី។ រំលងបញ្ហាបែក បាក់ស្នេហានេះ មិនបានប៉ុន្មាន ពេជ្រ សូលីកា ស្រាប់តែកើតមានរឿងរ៉ាវយល់ច្រឡំទំនាក់ទំនងជាមួយបេក្ខជន សុភិទិ ប៉ុន្តែត្រូវបានអ្នកទាំងពីរបកស្រាយថា ត្រឹមការរាប់អានគ្នាប៉ុណ្ណោះ។

ដោយឡែកបើចាប់អារម្មណ៍មករឿងថ្មីមួយទៀតដែលធ្វើឲ្យអ្នកនាង ពេជ្រ សូលីកា ហាក់មិនសប្បាយចិត្តនោះបន្ទាប់ពីមានជនអគតិមួយចំនួនព្យាយាមបញ្ចេញយោបល់បែបបញ្ចើចបញ្ចើក្នុងអត្ថន័យឌឺដងផ្លែការឱ្យនាងរាល់សកម្មភាពបង្ហោះនៅលើគណនីហ្វេសប៊ុក។ ជាក់ស្តែងមុននេះ ពេជ្រ សូលីកា បានបង្ហោះប្រកាសជ្រើសរើសតួប្រុសដើម្បីថត MV ដូច្នេះថា«ចង់ថត MV បទថ្មីជួយ Comments តួប្រុសម្នាក់មួយមក»។


ភ្លាមៗនៃការបង្ហោះនោះស្រាប់តែមានការបញ្ចេញមតិមួយចំនួនពីអ្នកប្រើប្រាស់បណ្តាញសង្គមដោយលើកឡើង ក្នុងន័យមិនល្អដាក់បន្ទុកលើតារាស្រី ពេជ្រ សូលីកា។ ប្រតិកម្មឆ្លើយតបការបញ្ចេញទស្សនៈទាំងនោះកញ្ញា ពេជ្រ សូលីកា បានរៀបរាប់ដោយកំហឹងថា គួរនិយាយម៉េចឲ្យវាសមចូលខមិនខ្លួនឯងចូលShareខ្លួនឯង ហើយគិតតែខ្លួនឯងពេលណាទើបចោលសណ្ដានទើសហ្នឹងទៅ?។

អ្នកនាងបន្តថា គ្នាផុសសួរត្រឹមត្រូវទៅជាចេញនាំភ្លើងរឿងផ្សេង ខ្ញុំចំណាយលុយផ្ទាល់ខ្លួនដើម្បីធ្វើMV បទថ្មីចង់បានតួថ្មី ហើយវាក៏ជាស្នាដៃលើកដំបូងដែលធ្វើខ្លួនឯងក្រែងលោបងប្អូនណាមានមិត្តភក្ដិចង់ថតmentionមកខ្ញុំមានក្រុមការងារទាក់ទងទៅហើយ ម៉េចទៅជាភ្លាវអ៊ីចឹងទៅ? ប៉ិនខ្ញុំត្រូវការ attention មកធ្វើអីគួរសួរខ្លួនឯងវិញវាចេះតែម៉េចក្នុងខ្លួន?។ អ្នកណា Jo ឲ្យប្រាកដខួរក្បាលរៀនគិតរឿងវិជ្ជមានពីគេខ្លះផងទៅកុំសប្បាយអរអារឿងខមិនតែស្ករតាមគ្នាច្រើនពេកបើស្អប់ណាស់ទើសណាស់អូសចោលទៅបើខ្លួនឯងល្អជាងគេនោះ។

បន្ថែមពីនេះ អ្នកមេម៉ាយចាយរាងពេជ្រ សូលីកា លើកឡើងថាយូរៗចាំតែចាប់កំហុសហ្មង អីក៏ទើសអីក៏ខុស អាងគ្នាមិនមាត់កាន់តែខំជាន់អ៊ីចឹងគេមិច បាច់ធ្វើការរកស៊ីអីទេហ៎ អង្គុយស្ងៀម ហើយដើរតែទើសគេអ៊ីចឹងហ្មងមែន។ ខ្ញុំមិនចេះមកអង្គុយតែអត់ ប្រយោជន៍ខុសរបៀបអ៊ីចឹងទេ បើទំនេរអត់ស្អីធ្វើណាស់យកពេលវេលាគិតពីខ្លួនឯងឲ្យបានច្រើនទៅថាថីបានចេះតែដើរទើសគេបែបនេះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ទាមទារឲ្យអាមេរិក និងអ៊ីស្រាអែលទូទាត់ថ្លៃខូចខាតលើទីតាំងនុយក្លេអ៊ែរដែលរងការវាយប្រហារ


