Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រទម្លាយរូបកុមារភាព តួឯកស្រីក្នុងរឿង “និស្ស័យស្នេហ៍ទេវតា ៣ ជាតិ” អបអរខួបកំណើត ៣៦ ឆ្នាំ

បានផុស

នៅ

ក្នុង​ឱកាស​គម្រប់ខួបវ័យ៣៦ឆ្នាំ របស់កំពូលតារាសម្ដែងចិន Yang Mi បណ្ដាអ្នកគាំទ្ររបស់នាងជាច្រើន បានទម្លាយ​រូប​ថត​កាល​នៅជាកុមារី ក្នុងរឿងភាគបុរាណមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នេះ​ដែរ​ នៅថ្ងៃនេះតែម្ដង គឺ​ជាថ្ងៃ​កំណើត​របស់ Yang Mi ហើយ​ឆ្នាំ​នេះ​តួឯកស្រីក្នុងរឿង “និស្ស័យ​ស្នេហ៍​ទេវតា៣ជាតិ” ឈាន​ចូល​វ័យ​៣៦​ឆ្នាំ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់​ទេ វា​ក៏​ជា​ថ្ងៃ​គម្រប់​ខួប​២០​ឆ្នាំ​ ដែល​នាង​ដើរ​លើវិថីសិល្បៈ​តាំងពីក្មេងផងដែរ។

ដោយឡែក​ក្នុង​ចំណោម​នោះ ​ក៏មាន​អ្នកគាំទ្រ​ទូទាំង​ទ្វីប​អាស៊ី​បាន​រួប​រួម​គ្នា​ជូន​ពរ​តារា​រូប​នេះ ​តាម​រយៈ​ពិភព​អនឡាញ​ហើយ​រង់ចាំ​រឿងភាគ​ដែល​នាងសម្ដែង​ក្នុង​ឆ្នាំ​នេះថែមទៀត។

ត្បិត​ថា Yang Mi មានអាយុច្រើន​ក្នុង​ពិភពសម្ដែង​ក្ដី ប៉ុន្តែតារាស្រីរូបនេះនៅ​តែអាចរកចំណូល​បាន​ច្រើន​ក្នុងមួយឆ្នាំៗ​តាម​រយៈរឿងភាគ ភាពយន្ត និង​ពាជ្ជកម្ម​ក្នុងឬក្រៅប្រទេស​ដែលមានរូបនាង។ ក៏​មិន​មាន​អ្វី​ចម្លែក​ ដែល​សព្វ​ថ្ងៃ​នាង​មាន​ប្រជាប្រិយភាព​ខ្លាំង ហើយ​ទទួល​ការងារ​ច្រើន​សឹង​រក​ពេល​សម្រាក​គ្មាន។

គួរ​បញ្ជាក់​ដែរ​ថា Yang Mi ត្រូវ​បាន​ទស្សនិកជន​​ស្គាល់​ដំបូង ​បន្ទាប់​ពី​ល្បី​ដោយសារ​តួ​រឿង “Luo Qingchuan” ក្នុង​រឿង​ភាគ​ដែល​មាន​អ្នក​មើល​ច្រើន​ មុន​នឹង​ក្លាយ​ជា​តារា​ក្នុង​វិស័យ​សិល្បៈ​ ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​ស្គាល់​នាង​ច្បាស់​គឺ​រឿង “និស្ស័យ​ស្នេហ៍​ទេវតា៣ជាតិ” នេះ​តែ​ម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បាត់មុខយូរ តារាស្រី ចិន ស្អាតបំផុតក្នុងទសវត្សរ៍ទី ៩០ បង្ហាញពីជីវិតបច្ចុប្បន្ម




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២២ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ១៩ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម