ព័ត៌មានជាតិ
ទេសរដ្ឋមន្ត្រី លី ធុជ ៖ រាជរដ្ឋាភិបាលកម្ពុជា ជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីស្ត្រីនៅគ្រប់ទម្រង់ និងស្ថានភាពទាំងអស់នៃការងារបោសសម្អាតមីន
រាជរដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឲ្យមានការចូលរួមពីស្ត្រីនៅគ្រប់ទម្រង់ការងារ និងស្ថានភាពទាំងអស់នៃការងារបោសសម្អាតមីននៅកម្ពុជា។ នេះជាការលើកឡើងរបស់ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន កាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងការកែសម្រួលគោលការណ៍ណែនាំ ស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន ដែលបានប្រព្រឹត្តិទៅនៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ ការពារសិទ្ធិស្ត្រី និងផ្តល់តួនាទីឲ្យស្ត្រីឲ្យមានការចូលរួមគ្រប់សកម្មភាពសង្គម និងនយោបាយ។

បច្ចុប្បន្ននេះ វិស័យសកម្មភាពមីននៅកម្ពុជា មានការចូលរួមច្រើនពីស្ត្រីក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងមានស្ត្រីប្រមាណ ៥០% ជាអ្នកដោះមីន ក្នុងការធានាសុខសុវត្ថិភាព និងផ្តល់ក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ មូលហេតុដែលវិស័យសកម្មភាពមីន មានមុខមាត់ជាស្ត្រី គឺដោយសារសហគមន៍ដែលងាយរងគ្រោះ មានផលប៉ះពាល់ និងមានហានិភ័យខ្ពស់ដោយសារមីន ភាគច្រើនគឺជាស្ត្រី ដូចអ្វីដែលយើងបានឃើញថា អ្នកទទួលផលប្រយោជន៍ពីការងារបោសសម្អាតមីន ប្រមាណជា ៥០ % ជាស្ត្រីផងដែរ។

ដើម្បីឲ្យស្ត្រីរួចចាកផុតពីការព្រួយបារម្ភ ការភ័យខ្លាច និងផ្លាស់ប្តូរផ្នត់គំនិតឲ្យកាន់តែមានភាពរឹងមាំ និងក្លាហាន លោកទេសរដ្ឋមន្ត្រី បានណែនាំនូវគោលការណ៍ ៧ចំណុចសម្រាប់ការចូលរួមរបស់ស្ត្រី៖ ១/.ត្រូវធ្វើអ្វីឱ្យល្អបំផុតដែលអាចធ្វើបាន ២/.អនុញ្ញាតឱ្យខ្លួនឯងត្រូវបានគេមើលឃើញ ៣/.ទៅមុខកាន់តែឆ្ងាយ កុំភ័យខ្លាច បញ្ចេញវាចេញឱ្យអស់ និងកុំទុកអ្វីចោល ៤/.នេះគឺជាខ្លួនឯង ៥/.នេះគឺជាកន្លែងដែលខ្លួនឯងមក ៦/. នេះគឺជាកំហុសឆ្គងរបស់ខ្លួនឯង និង ៧/.នេះគឺជាអ្វីដែលមានន័យថាជាកម្មសិទ្ធិរបស់អ្នក។

សូមបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រថវិកាពីគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល (Clearing for Results) ដំណាក់កាលទី៤ ក្នុងគោលបំណងធ្វើការពិនិត្យរួមគ្នាលើខ្លឹមសារសេចក្តីព្រាង និងប្រមូលធាតុចូល/យោបល់បន្ថែមពីប្រតិបត្តិករ ក្រុមការងារផែនការសកម្មភាពមីន(ម៉ាពូ) និងភាគីពាក់ព័ន្ធ ដើម្បីឱ្យគោលការណ៍ណែនាំនេះកាន់តែមានលក្ខណៈល្អប្រសើរ និងអាចឆ្លើយតបទៅនឹងការអនុវត្តជាក់ស្តែងបានគ្រប់ជ្រុងជ្រោយ។

គោលការណ៍ណែនាំស្តីពីការបញ្ជ្រាបយេនឌ័រក្នុងវិស័យសកម្មភាពមីន គឺជាឧបករណ៍ជំនួយសម្រាប់ការអនុវត្តការបញ្ជ្រាបយេនឌ័រនៅក្នុងសសរស្តម្ភសំខាន់ៗនៃសកម្មភាពមីន ដូចជាការស្រាវជ្រាវនិងបោសសម្អាតមីន/ស.ផ.ស. ការអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ កិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងការស្វែងរកការគាំទ្រមតិ៕



-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


