ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ សន្តិភាពនៅកម្ពុជា មិនគ្រាន់តែជាអវត្តមាននៃជម្លោះ ក៏ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា សន្តិភាពមិនមែនគ្រាន់តែជាអវត្ដមាននៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងនូវអនាគត ដែលជាមាគ៌ាមិនអាចខ្វះបានឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងបែបនេះក្នុងឱកាស តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៉ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៨០ នៃជ័យជម្នះរបស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ កាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥។
ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងពីប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាថា “បើគ្មានសន្តិភាព យើងមិនអាចនិយាយពីសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍន៍បានទេ»។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ៖«កម្ពុជាបានយល់យ៉ាងច្បាស់អំពីសារៈសំខាន់នៃសន្តិភាព និងភាពជូរចត់នៃសង្រ្គាម។ សម្រាប់ប្រទេសកម្ពុជា សន្តិភាពមិនមែនគ្រាន់តែជាអវត្ដមាននៃជម្លោះនោះទេ វាគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កសាងនូវអនាគត ដែលជាមាគ៌ាមិនអាចខ្វះបានឆ្ពោះទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព» ។

ជាមួយគ្នានោះ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការអបអរសាទរជាមួយរដ្ឋាភិបាល និងប្រជាជននៃសហព័ន្ធរុស្សី ចំពោះជ័យជម្នះរបស់សហភាពសូវៀត ក្នុងសង្រ្គាមលោកលើកទី២ ដែលជ័យជម្នះនេះ មិនគ្រាន់តែបង្ហាញពីការបញ្ចប់អរិភាពនោះទេ វាបានធ្វើឱ្យមានក្តីសង្ឃឹមឡើងវិញសម្រាប់មនុស្សជាតិ និងបានបង្ហាញពីការលះបង់ ពលី និងការតស៊ូរួម ក្នុងការស្វែងរកសន្តិភាព និងស្ថិរភាព សម្រាប់ពិភពលោកទាំងមូល៕
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


