ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ ប្រាប់វិនិយោគិនផ្តល់ទំនុកចិត្តលើរដ្ឋាភិបាល ទោះមានបញ្ហាព្រំដែន
នៅក្នុងជំនួបជាមួយអ្នកវិនិយោគិនបរទេស ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការទប់ស្កាត់ជម្លោះ និងការស្តារសន្តិភាពឡើងវិញជាមួយប្រទេសជិតខាង ហើយគ្មានហេតុផលណាដែលត្រូវព្រួយបារម្ភនោះទេ។ ជាមួយគ្នានេះ លោកអំពាវនាវដល់វិនិយោគិនទាំងអស់ផ្តល់ទំនុកចិត្តលើរដ្ឋាភិបាល និងបន្តដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការថ្លែងបែបនេះ ក្នុងឱកាសដែល លោក លី ធុជ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនីយហារកសាងបណ្តាញសង្គម និងធុរកិច្ច ដែលជាព្រឹត្តិការណ៍មួយសំខាន់ក្នុងការកសាងនូវទំនាក់ទំនង និងបង្កើតនូវស្ពានភ្ជាប់រវាងមនុស្ស ស្ថាប័ន និងឱកាស កាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណដល់ប្រទេសម៉ាឡេស៊ី ចិន និងសហរដ្ឋអាមេរិក ក៏ដូចជាបណ្តាប្រទេសជាមិត្តដទៃទៀតសម្រាប់ការគាំទ្រ និងការសម្របសម្រួលក្នុងការសម្រេចឱ្យបានបទឈប់បាញ់គ្នា។ក្នុងជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោក លី ធុជ បានអះអាងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាន់ខ្ជាប់នូវគោលជំហរច្បាស់លាស់ក្នុងការគោរពនិងអនុវត្តកិច្ចព្រងព្រៀងបទឈប់បាញ់ ការដោះស្រាយជម្លោះដោយសន្តិភាព និងគោរពលើច្បាប់អន្តរជាតិដែលមានជាធរមាន។

ជាមួយគ្នានោះ លោកបានអំពាវនាវឱ្យវិនិយោគិនទាំងអស់ បន្តផ្តល់ទំនុកចិត្ត និងជឿជាក់ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែចាត់ទុកវិនិយោគិន គឺជាដៃគូមិនអាចខ្វះបាន និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ ហើយភាពជោគជ័យរបស់វិនិយោគិន មិនត្រឹមតែរួមចំណែកដល់ការពង្រឹងនូវភាពជាដៃគូរវាងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងសម្រេចនូវគោលដៅរួម ក្នុងការលើកកម្ពស់ និងការអភិវឌ្ឍប្រកបដោយចីរភាព នាំមកនូវអត្ថប្រយោជន៍រួមសម្រាប់ប្រទេសជាតិ។

ផ្អែកលើសន្តិភាព និងស្ថិរភាពដែលទទួលបាន រាជរដ្ឋាភិបាលពីមួយជំនាន់ទៅមួយជំនាន់ បាននិងកំពុងបន្តលើកកម្ពស់ និងកែលម្អជាប្រចាំនូវយុទ្ធសាស្រ្ត គោលនយោបាយជាតិ និងបង្កើនបរិយាកាសឱ្យសមស្របសម្រាប់ការវិនិយោគ និងអាជីវកម្ម ដែលមានស្ថិរភាព សុវត្ថិភាព និងទាក់ទាញ។ ការកាត់បន្ថយបែបបទនីតិវិធី របបពន្ធ និងការចំណាយមិនចាំបាច់ត្រូវបានអនុវត្ត ដើម្បីជំរុញឱ្យវិនិយោគិនអន្តរជាតិឱ្យទទួលបានអត្ថប្រយោជន៍ជាក់ស្តែងនៅកម្ពុជា៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


