ព័ត៌មានជាតិ
CCM ប្តេជ្ញារួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម
អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម (CCM) ប្តេជ្ញារក្សានូវបទដ្ឋាន និងគោលការណ៍របស់អនុសញ្ញា និងរួមចំណែកកាត់បន្ថយផលវិបាកមនុស្សធម៌ ដែលបង្កឡើងដោយការប្រើប្រាស់គ្រាប់បែកចង្កោម។ នេះបើយោងតាមលិខិតរបស់អនុសញ្ញាស្តីពីគ្រាប់បែកចង្កោម។

លោក CARLOS D. SORRETA ប្រធានកិច្ចប្រជុំរដ្ឋភាគីលើកទី១៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានទទួលលិខិតផ្លូវការរបស់កម្ពុជាចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីការថ្កោលទោសចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមដោយយោធាថៃនៅតាមបណ្តោយព្រំដែនកម្ពុជា។
តាមរយៈលិខិតនេះ ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការគាំទ្រចំពោះគោលការណ៍មនុស្សធម៌ ដែលមានចែងនៅក្នុងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម និងធ្វើការបោសសម្អាតផ្ទៃដីដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនៅកម្ពុជា។
លិខិតដដែលបានបញ្ជាក់ថា «ភាពតានតឹង និងការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ បានបង្កជាក្តីព្រួយបារម្ភយ៉ាងខ្លាំង ហើយយើងត្រូវធានាថា ការការពារប្រជាជនស៊ីវិល គឺជាកិច្ចការអាទិភាពចម្បងបំផុត»។
ប្រធានអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម សង្ឃឹមថា តាមរយៈកិច្ចសន្ទនា និងការយោគយល់គ្នា នឹងអាចរកឃើញផ្លូវបន្តឆ្ពោះទៅមុខ ដែលគោរពដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស និងគោលការណ៍មនុស្សធម៌អន្តរជាតិ ហើយនាំមកនូវសន្តិភាព និងសុខសុវត្ថិភាពយូរអង្វែង ចំពោះប្រទេសជាតិ និងតំបន់របស់យើង៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


