ព័ត៌មានជាតិ
លោក លី ធុជ៖ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា
ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ តាងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត (ក្រីក្រ១) នៅសង្កាត់បាទី ក្រុងបាវិត។

ក្នុងឱកាសនោះ លោក លី ធុជ បាននាំយកសេចក្តីសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនប្រជាពលរដ្ឋនៅក្រុងបាវិតទាំងអស់ ព្រមទាំងសម្តែងនូវការដឹងគុណចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ក្នុងការលើកស្ទួចជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

លោកបានគូសបញ្ជាក់ទៀតថា ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងនោះគោលនយោបាយកាត់បន្ថយភាពក្រីក្រ រដ្ឋាភិបាលតែងតែផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដើម្បីទទួលបាននូវឱកាសការងារនិងប្រាក់ចំណូលខ្ពស់ និងការថែទាំសុខភាពដោយឥតគិតថ្លៃតាមរយៈការផ្តល់ប័ណ្ណ .ប.ស.ស. និងប័ណ្ណក្រីក្រ ជាដើម។
ជាមួយគ្នានោះ លោក លី ធុជ បានអំពាវនាវឱ្យប្រជាជនកម្ពុជាទាំងអស់បន្តគាំទ្រការដឹកនាំរបស់ សម្តេចធិបតី បន្តគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់អាណត្តិ ដើម្បីអាចបន្តបេសកកម្មដ៏ថ្លៃថ្លាសម្រាប់ជាតិមាតុភូមិ និងធ្វើឱ្យប្រទេសកាន់តែរីកចម្រើន និងជីវភាពរបស់ពលរដ្ឋកាន់តែល្អប្រសើរ៕
ដោយ៖ ភក្ដី


-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


