ព័ត៌មានជាតិ
លោក គង់ សោភ័ណ្ឌ តែងតាំងមន្ត្រីសាធារណការខេត្តកណ្ដាលចំនួន៦រូប ក្នុងនោះមានអនុប្រធានមន្ទីរចំនួន២រូប
នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានប្រកាសតែងតាំង និងផ្ទេរភារកិច្ចជូនមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ចំនួន ៦រូប។ ក្នុងនោះ តែងតាំងជាអនុប្រធានមន្ទីរចំនួន ២រូប និងប្រធាន អនុប្រធានការិយាល័យ/អង្គភាព ចំនួន ៤រូប។

បើតាមលិខិតរបស់លោក គង់ សោភ័ណ្ឌ ត្រូវបានសម្រេចតែងតាំងលោក ប៉ែត សារ៉ាត់ និងលោក ចេង ឃីម ជាអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល និងផ្ទេរភារកិច្ចមន្ត្រីចំនួន ៤រូបផ្សេងទៀត រួមមាន ៖១. លោក ឌួង វណ្ណៈ ជាប្រធានការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ២. លោក ជា ឆេកូ ជាអនុប្រធានការិយាល័យបច្ចេក ទេស ៣. អ៊ុច សំនាង ជាអនុប្រធានសេវាដ្ឋានផ្ដល់ប័ណ្ណបើកបរយានយន្ត ៤. លោកស្រី ហ៊ុន អន ជាអនុប្រធានអង្គភាពចុះបញ្ជី និងផ្ដល់ប័ណ្ណបើកបរយានយន្ត។



ឆ្លៀតក្នុងឱកាសនោះ លោក គង់ សោភ័ណ្ឌ ក្នុងនាមអភិបាលខេត្តកណ្ដាល ណែនាំដល់មន្ត្រីដែលទើបត្រូវបានតែងតាំងថ្មីនៃក្របខណ្ឌមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល នាពេលនេះ ត្រូវខិតខំបំពេញការងារ និងភារកិច្ចរបស់ខ្លួនឲ្យអស់ពីកម្លាំងកាយចិត្ត ក៏ដូចជាត្រូវបម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ លោកអភិបាលខេត្តកណ្ដាល ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល ត្រូវបន្តខិតខំជួសជុលផ្លូវ ចុះមើលផ្លូវឲ្យបានគ្រប់ទីកន្លែង និងត្រូវត្រួតពិនិត្យករណីឡានដឹកលើសទម្ងន់កំណត់ទាំងឡាយ ដោយត្រូវធ្វើការផាកពិន័យ ហើយអនុវត្តទៅតាមច្បាប់អោយបានម៉ឺងម៉ាត់បំផុត មិនមានការលើកលែងនោះឡើយ៕






ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ