ជីវិតកម្សាន្ដ
មិនធ្លាប់ដឹង! មុនពេលស្លាប់ ស្ដេចចម្រៀងប៉ុប Michael Jackson មានបំណងធំមួយមិនទាន់សម្រេច
កាលពីពេលថ្មីៗនេះ តារាចម្រៀង Akon បានទម្លាយថា ស្ដេចចម្រៀងប៉ុប Michael Jackson មានបំណងចង់បើកសាលាតន្ត្រីមួយ នៅទ្វីបអាហ្វ្រិក មុនពេលលោកទទួលមរណភាព។

មុនពេល Michael Jackson អនិច្ចកម្មនៅឆ្នាំ២០០៩ លោកបានពិភាក្សាបើកសាលាតន្ត្រីជាមួយមិត្តសម្លាញ់របស់លោកគឺតារាចម្រៀង Akon ដោយអ្នកទាំងពីរមានគម្រោងជួយដល់មនុស្សជំនាន់ក្រោយ នៅលើទ្វីបអាហ្វ្រិក ដែលមានទេពកោសល្យខាងសិល្បៈ ដើម្បីផ្ដល់ឱ្យពួកគេបានចូលរៀននៅសាលាត្រឹមត្រូវមួយ។ គម្រោងរបស់ Michael និង Akon គឺផ្តល់ឱ្យសិស្សតន្ត្រីនូវគ្រឿងបរិក្ខារ និងការណែនាំពីឧស្សាហកម្មកម្សាន្ត ដើម្បីបង្កើនជំនាញរបស់ពួកគេ ប៉ុន្តែជាអកុសល Michael Jackson បានទទួលមរណភាព មុនពេលគម្រោងដំណើរការ។

លោក Akon បានប្រាប់ TMZ ថា “សាលាតន្ត្រីជាគំនិតផ្ដួចផ្ដើមរវាងខ្ញុំ និង Michael គឺពួកយើងចង់បង្កើតសាកលវិទ្យាល័យតន្ត្រីនៅទូទាំងទ្វីបអាហ្រ្វិក ដោយផ្តល់ឱ្យពួកគេនូវឧបករណ៍ និងចំណេះដឹងអំពីតន្ត្រី ដើម្បីជួយពួកគេនូវជំនាញជាក់លាក់ ដែលពួកគេមានដុងស្រាប់”។ លោកបន្តថា ប្រជាជនអាហ្រ្វិកមានទេពកោសល្យច្រើនណាស់ ដូច្នេះការលើកទឹកចិត្តមនុស្សជំនាន់ក្រោយតាមរយៈតន្ត្រីគឺជារឿងដ៏សំខាន់ ជាពិសេសនៅប្រទេសនីហ្សេរីយ៉ាតែម្ដង សម្បូរសិល្បករវ័យក្មេងច្រើនមែនទែន។

ថ្វីត្បិតពេលនេះគម្រោងរបស់អ្នកទាំងពីរមិនទាន់ដំណើរការក្ដី ប៉ុន្តែ Akon ប្ដេជ្ញានឹងធ្វើវាឱ្យលេចជារូបរាងនៅថ្ងៃណាមួយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ស្រាយពាក្យចចាមអារ៉ាម ថា Michael Jackson ស្លាប់ដោយសារប្រើផលិតផលធ្វើឲ្យស្បែក ស
ចុចអាន៖ របស់ ៦ យ៉ាងដែលតារាចម្រៀង michael jackson ចូលចិត្តបំផុតក្នុងជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


