Michael Jackson គឺជាតារាចម្រៀងប៉ុបដ៏កំពូលមួយរូបសម្រាប់ពិភពលោកនិង ដែលទស្សនិកជនបន្តចូលចិត្តនិងស្រលាញ់ស្នាដៃទោះបីសាមីខ្លួនលែងនៅ ដោយចងចាំនឹករំលឹកដល់តារាចម្រៀងរូបនេះជានិច្ច។ លោកក៏បានបន្សល់ទុកនៅរបស់ ៦ យ៉ាង ជាការចងចាំនិងជាតំណាង ជាវត្ថុដែល Jackson ចូលចិត្តបំផុតក្នុងជីវិត ៖
១. រូបចម្លាក់សំរឹទ្ធ Peter Pan

រូបចម្លាក់សំរឹទ្ធមួយក្នុងចំណោមរូបចម្លាក់ផ្សេងទៀត គឺមាននៅក្នុងសួនសត្វនិងសួនកម្សាន្តរបស់ Jackson នៅរដ្ឋកាលីហ្វ័រញ៉ា ដែលបង្ហាញពីស្មារតីយុវវ័យរបស់ Neverland Ranch។
២. សំរឹទ្ធដោយជាងចម្លាក់បារាំងដ៏ល្បីល្បាញម្នាក់
រូបសំណាកសំរឹទ្ធដែលមានកម្ពស់ ២,៥ ម៉ែត្រនេះ ធ្វើឡើងដោយជនជាតិបារាំងឈ្មោះ Antonin Mercie នៅសតវត្សរ៍ទី ១៩ ហើយស្នាដៃនេះត្រូវបានរកឃើញនៅតាមកន្លែងសាធារណៈសំខាន់ៗមួយចំនួននៅប្រទេសបារាំង។
៣. សំពៅចោរសមុទ្រ Jolly Roger pirate

ម៉ូដែលនេះត្រូវបានគេនិយាយថា ជាអំណោយបុណ្យណូអែលពីតារាស្រី Elizabeth Taylor ។ គំរូឈើខ្នាតធំពណ៌នាអំពី Jolly Roger ដែលជាសំពៅចោរសមុទ្ររបស់ Hook នៅ Peter Pan ។
Jackson និង Taylor ត្រូវបានគេដឹងថា ចូលចិត្តផ្ដល់អំណោយដ៏ប្រណីតដល់គ្នាទៅវិញទៅមក ដូចជារូបដំរី និងចិញ្ចៀនពេជ្រទំហំ ១៧ ការ៉ាត់ និងគ្រឿងអលង្ការពេជ្រផ្សេងទៀតសម្រាប់ Taylor។
៤. បំណែក malachite និង candelabras gilt

បំណែកដែលមានកម្ពស់ ១,៦ ម៉ែត្រដ៏អស្ចារ្យទាំងនេះ រួមបញ្ចូលទាំងព័ត៌មានលម្អិតអំពីផ្កានិងផ្សោត ឆ្លាក់បញ្ចូលគ្នាបង្ហាញជាអត្ថន័យនៃវត្ថុនេះ ហើយក៏ជារបស់ដែលលោក Jackson ចូលចិត្តបំផុតក្នុងជីវិតរបស់ផងដែរ។
៥. កិច្ចសន្យាស្លាកដំបូងរបស់ Jackson
កិច្ចសន្យាដើមនេះ គឺរវាង Steeltown Records និង Joe Jackson ដែលជាឪពុករបស់ Michael Jackson គឺជាការចាប់ផ្ដើមដំបូងរបស់ Jackson នៅថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ១៩៦៧ ។ គែមក្រដាសដែលមានស្នាមរហែកនិងលាបពណ៌គឺចង់បង្ហាញពីឆ្នាំដែលបានកន្លងផុតទៅ។
៦. ចម្រៀងដំបូងរបស់ Jackson

បំណែកឌីសចម្រៀងនេះបង្ហាញពីការសាកល្បងនៃបទដំបូងរបស់ Jackson ដែលបង្ហាញពីបទក្មេងប្រុសនិងក្មេងស្រីនៃសេចក្ដីស្នេហារបស់ពួកគេ ដែលបានស្មោះស្ម័គ្រទៅកាន់គ្នា៕
ចុចអាន៖ តារារ៉េបវ័យក្មេង Lil Nas X បន្សល់មេរៀនជីវិត ៣ សម្រាប់មហាជនទុកពិចារណា
ចុចអាន៖ ប្រវត្តិត្បូងពេជ្រដែលមានជាប់បណ្ដាសា សឹងមិនគួរឲ្យជឿ
ប្រែសម្រួល៖សាងស្រីល័ក្ខ
ប្រភព៖scmp