Connect with us

ជីវិតកម្សាន្ដ

ស្រាយពាក្យចចាមអារ៉ាម ថា Michael Jackson ស្លាប់ដោយសារប្រើផលិតផលធ្វើឲ្យស្បែក ស

បានផុស

នៅ

ស្ដេចចម្រៀងប៉ុបលោក Michael Jackson បានទទួលមរណភាពនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ មកម្ល៉េះ ក្នុងអាយុ៥០ឆ្នាំ នៃគេហដ្ឋានរបស់លោកផ្ទាល់ ដែលស្ថិតនៅទីក្រុង Los Angeles រដ្ឋ California។ លោក​ត្រូវ​បាន​អ្នកគាំទ្រ​ទទួល​ស្គាល់​ថា​ជា​បុរស​មាន​ចិត្តទូលាយ ស្រឡាញ់​ក្មេងៗ ស្រឡាញ់​អ្នកគាំទ្រ និង​រួសរាយ​រាក់ទាក់​មិន​មាន​អំនួត​ទោះបី​ជា​គាត់​ល្បី​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ។

តែការ​ស្លាប់​របស់​ស្ដេច​ចម្រៀង​ប៉ុប​រូបនេះ មាន​ហេតុផល​ច្បាស់លាស់​ណាស់ ប៉ុន្តែ​ពាក្យ​ចចាមអារ៉ាម​មិន​ល្អ​នៅ​តែ​បន្ត​មាន​មក​ដល់​បច្ចុប្បន្ន​ក្នុង​គោលបំណង​មើលងាយ​លោក​ Michael និង​បន្លាច​អ្នក​ប្រើប្រាស់​ផលិតផល​ធ្វើ​ឲ្យ​ស្បែកស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យ​ចចាមអារ៉ាម​ទាំង​នោះ​មាន​ច្រើន​សណ្ឋាន​ណាស់ អ្នក​ខ្លះ​ថា​គាត់​ស្លាប់​ដោយសារ​បក​ស្បែក ខាត់ស្បែក អ្នក​ខ្លះ​ទៀត​ថា​មក​ពី​លេប​ថ្នាំ​ធ្វើ​ឲ្យ​ស្បែក​ស​ទើប​គាំង​បេះដូង​ស្លាប់ ចំណែក​អ្នក​ខ្លះ​ទៀត​ក៏​ថា​គាត់​មាន​ជំងឺ​មហារីក​ស្បែកដោយសារព្យាយាមធ្វើឲ្យស្បែកសទៅវិញ។ តាមពិត​ទៅ​លោក Michael Jackson ស្លាប់​ដោយសារ​តែ​គាំងបេះដូង​ពី​ការ​ពិសា​ថ្នាំ​ផ្សំ​ដ៏​សាហាវនៃថ្នាំ Sedatives និង Propofol លើស​កំណត់ យ៉ាងណាក្ដីលោកគ្រូពេទ្យ Conrad Murray ដែលជា​វេជ្ជបណ្ឌិត​ផ្ទាល់ខ្លួន​របស់ Michael ត្រូវបានគេដាក់ទោស​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ក្នុងឆ្នាំ២០១១ទៅហើយ។ ក្រៅពីការស្លាប់ដោយសារប្រតិកម្មថ្នាំ លោក Michael Jackson កំពុងផ្ទុកនូវជម្ងឺកាចសាហាវផងដែរ ជំងឺទាំងនោះមានដូចជា ជំងឺលុយពីស (Lupus) និងជំងឺ Vitiligo​ ដែលមាន​លក្ខណៈ​ស្រដៀងទៅនឹងជំងឺភ្លឺ ទើបធ្វើឲ្យស្បែករបស់គាត់ប្រែទៅជាស។

សូម្បី​តែ​កាលលោក Micheal នៅមានជីវិតពាក្យ​ចចាមអារ៉ាម​ខាង​លើ​នេះ​ក៏ធ្លាប់​វាយប្រហារ​ទៅលើ​គាត់ផ្ទាល់​ដែរ​ដោយ​ចោទ​ថា​លោក​រើសអើង​ជាតិសាសន៍​ខ្លួនឯង ទាំងមិន​ព្រម​ទទួល​ស្គាល់​ការ​ពិត​ពី​ជំងឺ​របស់​គាត់​សោះ ​ទោះបី​ជា​គាត់​ខំ​បដិសេធ​ និង​បញ្ជាក់​នៅ​តាម​ទូរទស្សន៍​យ៉ាង​ណា​ក៏​ដោយ៕

អត្ថបទ៖ វារី

ចុចអាន៖ចម្រៀងមួយបទរបស់ Michael Jackson កាលពី ១០ ឆ្នាំមុន ដូចគ្នានឹងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន បច្ចុប្បន្ន (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម