Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំចុះពិនិត្យមណ្ឌលប្រឡងនៅទូទាំងប្រទេស ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពសម្រាប់ការប្រឡងបាក់ឌុបខាងមុខ

បានផុស

នៅ

ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បានចុះពិនិត្យមណ្ឌលប្រឡង និងដឹក​នាំកិច្ចប្រជុំណែនាំសាលាគោលដៅ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ
ឆ្នាំ២០២២ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាពសម្រាប់ការប្រឡង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងអប់រំបានឱ្យដឹងថា ការចុះពិនិត្យមណ្ឌលប្រឡងនេះ ត្រូវបានធ្វើឡើងដើម្បីធានាបានថា មណ្ឌលប្រឡងមានបរិស្ថានល្អអំណោយផលមិនមានការបង្កសំឡេងរំខាន មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំល្អ មានការរក្សាគម្លាតបង្កា​ពីការចម្លងជំងឺកូវីដ-១៩ ផ្តល់នូវសុខសុវត្ថិភាពក្នុងដំណើរការសំណេរ។

មន្ត្រីក្រសួងអប់រំបានបន្តថា ជាងនេះទៀតមណ្ឌលប្រឡងនីមួយៗត្រូវបំពេញបាននូវស្តង់ដាដែលបានកំណត់ដោយក្រសួង​អប់រំ យុវជននិងកីឡា ដោយមណ្ឌលប្រឡងនីមួយៗចាំបាច់ត្រូវមានហេដ្ឋារចនាសម្ព័ន្ធរឹងមាំគ្រប់គ្រាន់ដូចជា តុ កៅអី ក្កាខៀន ទ្វារ បង្អួច មានបំពាក់ឧបករណ៍បំពងសំឡេង អគ្គិសនី បន្ទប់ទឹក បន្ទប់សង្គ្រោះបឋម និងបន្ទប់ប្រឡងសម្រាប់បេក្ខជនមានបញ្ហាសុខភាព។ ចំណែកបន្ទប់ប្រឡងត្រូវមានពន្លឺចេញចូល មានដំបូលរឹងមាំជិតល្អ មិនមានផល​ប៉ះពាល់ករណីមានភ្លៀងធ្លាក់ជាដើម។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា បានសម្រេចលើកពេលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២ ដែលគ្រោងរៀបចំថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី៥ និងទី៦ ខែធ្នូឆ្នាំ២០២២វិញ។

ក្រសួងបានបញ្ជាក់ថា មូលហេតុនៃការពន្យាពេលនេះ គឺដើម្បីបញ្ចៀសការរំខាននានា ដោយសារក្នុងខែវិច្ឆិកាឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា នឹងមានព្រឹត្តិការណ៍ជាតិ និងព្រឹត្តិការណ៍តំបន់ដូចជាព្រះរាជពិធីបុណ្យអុំទូកអកអំបុកសំពះព្រះខែការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅរាជធានីភ្នំពេញនិងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម