ព័ត៌មានអន្ដរជាតិ
ព្យុះសង្ឃរាមួយទៀត កំពុងវាយប្រហារប្រទេស ម៉ិកស៊ិក
ព្យុះសង្ឃរា Orlene បានវាយប្រហារឆ្នេរសមុទ្រភាគនិរតីប្រទេសម៉ិកស៊ិក ក្នុងនាមជាព្យុះប្រភេទ៣ដ៏គ្រោះថ្នាក់ ហើយបានបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំង។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ (NHC) ដែលមានមូលដ្ឋាននៅទីក្រុង Miami បាននិយាយនៅក្នុងសេចក្តីណែនាំជាសាធារណៈចុងក្រោយបង្អស់របស់ខ្លួនថា ព្យុះ Orlene ដែលនាំមកជាមួយកម្លាំងខ្យល់បក់អតិបរមា ជិត២០៥គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេព្យាករថា នឹងឆ្លងកាត់ជិត ឬពីលើកោះ Islas Marias របស់ប្រទេសម៉ិកស៊ិកនៅយប់ថ្ងៃអាទិត្យ ឬព្រឹកថ្ងៃចន្ទ (ម៉ោងនៅអាមេរិក)។
NHC និយាយថា “បន្ទាប់ពីធ្វើឲ្យបាក់ដី ព្យុះនេះត្រូវបានគេរំពឹងថា នឹងចុះខ្សោយកម្លាំងនៅលើភ្នំ នៃភាគនិរតីប្រទេសម៉ិកស៊ិក ក្នុងរយៈពេល ៦០ ទៅ ៧២ម៉ោងបន្ទាប់”។
កោះ Islas Marias អាចមានភ្លៀងធ្លាក់ពី១៥ទៅ២៥សង់ទីម៉ែត្រ ខណៈរដ្ឋ Nayarit និង Sinaloa អាចមានពី ៧ ទៅ ១៥សង់ទីម៉ែត្រ ចំណែក Jalisco និង Colima អាចមានពី ២ ទៅ ៧ សង់ទីម៉ែត្រ។
ស្របពេលជាមួយគ្នានោះ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសម៉ិកស៊ិក បានប្រកាសនៅលើ Twitter អំពីការបិទកំពង់ផែក្នុងរដ្ឋ Nayarit, Jalisco និង Colima៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្យុះសង្ឃរា Ian សម្លាប់មនុស្សជាង ៧០ នាក់ហើយនៅ អាមេរិក
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង