ព័ត៌មានជាតិ
នាយកដ្ឋានព័ត៌មានវិទ្យា ស្នើឲ្យបញ្ឈប់សកម្មភាពអសីលធម៌ ឬ រូបភាពអាសអាភាសក្នុងបណ្ដាញសង្គម TikTok
នាយកដ្ឋានព័ត៌មានវិទ្យា ស្នើឲ្យបញ្ឈប់សកម្មភាពអសីលធម៌ក្នុងកម្មវិធីបណ្តាញសង្គម TikTok! ឬ កម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញកាយវិការកំប្លែង។ល។
នាយកដ្ឋានព័ត៌មានវិទ្យា បានឲ្យដឹងថា កន្លងមកក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖
- បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស
- បង្កើតវិដេអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌
- បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម។
អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


