សន្តិសុខសង្គម
ករណីថ្មី! អ្នករត់កង់បីម្នាក់បន្លំ QR Code ប្រាក់រៀល ជាប្រាក់ដុល្លារ បោកប្រាស់លុយពីភ្ញៀវបរទេសជាង៧ពាន់ដុល្លារ
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានសហការជាមួយតំណាងរបស់ធនាគារ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាអ្នករត់ម៉ូតូកង់បីម្នាក់ ក្រោយធ្វើសកម្មភាពបន្លំ QR Code ប្រាក់រៀល ជាប្រាក់ដុល្លារ បោកប្រាស់យកលុយពីភ្ញៀវបរទេសម្នាក់អស់លុយ៧២០០ដុល្លារ។
តាមរបាយការណ៍របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ជនសង្ស័យមានឈ្មោះ ស.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះជាអ្នករត់កង់បី និងបានធ្វើសកម្មភាពបន្លំ QR Code គណនីធនាគារជាប្រាក់ដុល្លារ ក្នុងតម្លៃជាប្រាក់រៀល ដើម្បីបន្លំយកប្រាក់ពីភ្ញៀវបរទេសចំនួន ៧,២០០រៀល ទៅជា ៧,២០០ដុល្លា។ ក្រោយពីសួរនាំ ជនសង្ស័យត្រូវបានកម្លាំងជំនាញរបស់នាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានក្រើនរំលឹកដល់សារធារណជន សូមប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានហ្មត់ចត់ពេលប្រើប្រាស់សេវាកម្មផ្សេងៗក្នុងការផ្ទេរ និងទទួលប្រាក់ លើការទូទាត់ប្រាក់តាមរយៈ QR Code រវាងប្រាក់រៀល និងប្រាក់ដុល្លាររបស់គណនីធនាគារផ្សេងៗ ចៀសវាងការច្រឡំ ដែលបណ្ដាលឲ្យមានការខាតបង់នូវផលប្រយោជន៍នានា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


