ព័ត៌មានជាតិ
ផ្លែឈើរបស់ខ្មែរ ៣ មុខ ត្រូវបានកែច្នៃផលិតធ្វើជាស្រា
ផ្លែឈើក្នុងស្រុករបស់ខ្មែរ ៣ ប្រភេទ ដែលអាចផលិតធ្វើជាស្រាបានរួមមាន៖
១.ផ្លែចេក

ផ្លែចេកជាប្រភេទអាហារសំបូរសារធាតុចិញ្ចឹមច្រើនមុខមានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព។ ក្រៅពីនេះចេកក៏អាចច្នៃទៅជាស្រាចេកបានដែរ។ នៅកម្ពុជាលោក លឹម ផារ៉ា ម្ចាស់សិប្បកម្មគំនិតថ្មី បានរកឃើញវិធីច្នៃផ្លែចេកទុំធ្វើជាស្រាចេកទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋ។
២. ផ្លែមៀនប៉ៃលិន

ផ្លែមៀនប៉ៃលិនក្រៅពីនាំចេញទៅលក់ចេញនៅក្រៅប្រទេស និងក្នុងស្រុក ក៏អាចយកទៅចម្រាញ់ច្នៃចេញជាស្រាបានផងដែរ ជាក់ស្ដែងនៅកម្ពុជាម្ចាស់សិប្បកម្មមួយរូបមានឈ្មោះ វួច ធុច ជាអ្នកខេត្តប៉ៃលិនបានចេះបច្ចេកទេសចម្រាញ់ស្រាចេញពីផ្លែមៀនប៉ៃលិន ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីអតិថិជន។
៣. ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរគឺជាអាហារដែលមានកាឡូរីទាប និងមានជាតិខ្លាញ់ទាបជាមួយ នឹងសន្ទស្សន៍គ្លីសេមីកទាប ដែលមានគុណប្រយោជន៍ច្រើនសម្រាប់សុខភាព។ នៅកម្ពុជាមានចម្ការទំពាំងបាយជូរមួយកន្លែងនៅខេត្តបាត់ដំបងអាចច្នៃផ្លែទំពាំងបាយជូរ ធ្វើជាស្រា ដែលធ្វើឲ្យភ្ញៀវបរទេស និងពលរដ្ឋស្គាល់ច្រើន។
លោក ចាន់ ថៃឈឿង ម្ចាស់ចម្ការបានកែច្នៃផ្លែទំពាំងបាយជូរ១ប្រភេទឱ្យក្លាយជាស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពីសារមុនគេបង្អស់លើទឹកដីខេត្តបាត់ដំបង ដែលអតិថិជនក្នុងស្រុកក៏ដូចជាភ្ញៀវបរទេសនិយមផឹកស្រាប្រភេទនេះដែលវានិងអាចជួយផ្តល់ផលប្រយោជន៍ដល់សុខភាពផងទើបធ្វើឱ្យចម្ការទំពាំងបាយជូរ១នេះមានឈ្មោះបោះសំឡេងរហូតដល់សព្វថ្ងៃ៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


