ព័ត៌មានជាតិ
ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ
ការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២២ បម្រើការងារនៅមណ្ឌលអប់រំកែប្រែទី ១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ កាលបរិច្ឆេទ នៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៩ ខែតុលា ឆ្នាំ ២០២២ នៅ“មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក” ដែលមានទីតាំងស្ថិតលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេក្ខជនអាចពិនិត្យមើលឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយនាថ្ងៃសៅរ៍ ទី ៨ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ០៩ និង ០០ នាទី នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា យោង ៖ សេចក្ដីជូនដំណឹងលេខ ២៥៤១ សជណ ចុះថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២២ របស់ក្រសួងមហាផ្ទៃ ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២២។ គណៈកម្មការរៀបចំការប្រឡងរាជធានីភ្នំពេញ សូមជូនដំណឹងដល់បេក្ខជន-បេក្ខនារី ដែលបានដាក់ពាក្យសុំចុះឈ្មោះចូលរួមនៅក្នុងការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ ២០២២ បម្រើការងារនៅមណ្ឌលអប់រំកែប្រែទី ១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ ជ្រាបថា កាលបរិច្ឆេទ នៃការប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី ៩ ខែតុលា ឆ្នាំ ២០២២ នៅ“មណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក” ដែលមានទីតាំងស្ថិតលើមហាវិថីកម្ពុជាក្រោម សង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេក្ខជនអាចពិនិត្យមើល ឈ្មោះ លេខតុ និងលេខបន្ទប់ ក្នុងបញ្ជីរាយនាមបេក្ខជន ដែលនឹងបិទផ្សាយនៅថ្ងៃសៅរ៍ ទី ៨ ខែតុលា ឆ្នាំ ២០២២ វេលាម៉ោង ០៩ និង ០០ នាទី នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។

បេក្ខជន ត្រូវអនុវត្តវិធានការសុខាភិបាលក្នុងបរិវេណមណ្ឌលប្រឡង ដោយត្រូវរក្សាគម្លាត និងពាក់ម៉ាស លើកលែងអនុរក្សស្នើសុំឲ្យដោះម៉ាសដើម្បីផ្ទៀងផ្ទាត់៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់