Connect with us

សន្តិសុខសង្គម

យុវតីវ័យ១៥ឆ្នាំម្នាក់លោតទឹកសម្លាប់ខ្លួនលេីស្ពានជ្រោយចង្វារ បន្សល់ទុកវត្ថុតាងមួយចំនួន

បានផុស

នៅ

នារីម្នាក់បានសម្រេចចិត្តមកលោតទឹកលេីស្ពានជ្រោយចង្វារលិចបាត់ដោយមិនដឹងមូលហេតុ និងបន្សល់ទុកវត្ថុអនុស្សាវរីយ៍មួយចំនួនបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមការពិនិត្យក្នុងការបូបឃេីញមានកាតចាក់វ៉ាក់សាំងជនរងគ្រោះមានឈ្មោះ ចេង ស្រីនេត អាយុ១៥ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពព័ត៌មានពីអ្នកដំណេីរបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញនារីវ័យក្មេងម្នាក់ឈរលេីស្ពានជ្រោយចង្វារ(ស្ពានថ្មី) ហេីយលោតចុះទៅក្រោមធ្លាក់ចូលក្នុងទឹកទន្លេបាត់ដោយបន្សល់ទុលការបូបស្ពាយ១ ស្បែកជេីងមួយគូរ តុក្កតាខ្លាឃ្មុំមួយ ទូរស័ព្ទមួយគ្រឿងផងដែរ រួមទាំងឯកសារមួយចំនួនទៀត ទេីបមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋអ្នកធ្វេីដំណេីររាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកេីតហេតុបានត្រឹមយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបានជ្រោយចង្វារ៕

អត្ថបទ​៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម