ព័ត៌មានអន្ដរជាតិ
លោក បៃដិន៖ ហានិភ័យសង្គ្រាមនុយក្លេអ៊ែរ ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរដ៏មហន្តរាយកំពុងឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២មក។

លោក បៃដិន និយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិននិយាយលេងសើចទេ នៅពេលគាត់និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ បន្ទាប់ពីទទួលរងបរាជ័យនៅក្នុងប្រទេសអ៊ុយក្រែន។
កន្លងមក សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ធ្លាប់និយាយថា ការវាយប្រហារនុយក្លេអ៊ែររបស់លោក ពូទីន គួរតែត្រូវយកចិត្តទុកដាក់ឲ្យខ្លាំង។

យ៉ាងណាក្តី ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan កាលពីសប្តាហ៍មុន បាននិយាយថា ថ្វីបើទីក្រុងមូស្គូ បង្ហើបអំពីអាវុធនុយក្លេអ៊ែរក៏ដោយ ក៏សហរដ្ឋអាមេរិក មិនបានឃើញសញ្ញាណាមួយ ដែលបង្ហាញថា រុស្ស៊ីកំពុងត្រៀមប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងពេលឆាប់ៗនេះដែរ។
លោកប្រធានាធិបតី បៃដិន និយាយថា មូលហេតុដែលមេដឹកនាំរុស្ស៊ីមិននិយាយលេងសើច នៅពេលដែលគាត់និយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្ត្រ ឬអាវុធគីមីនោះ គឺដោយសារតែយោធារបស់លោកពូទីន កំពុងធ្វើមិនសូវបានល្អក្នុងសមរភូមិ។

លោក បៃដិន បានប្រាប់អ្នកប្រជាធិបតេយ្យថា “ជាលើកដំបូងហើយ ចាប់តាំងពីវិបត្តិមីស៊ីលគុយបា ដែលពួកយើងមានការគំរាមកំហែងដោយផ្ទាល់ចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការពិតនៅតែបន្តដើរលើផ្លូវនេះ ពួកគេនឹងប្រើ។ យើងមិនដែលប្រឈមមុខនឹងការរំពឹងទុកនៃជម្លោះដ៏មហន្តរាយបែបនេះទេ ចាប់តាំងពីលោក Kennedy និងវិបត្តិមីស៊ីលគុយបា”។
គួរបញ្ជាក់ថា នៅឆ្នាំ១៩៦២ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី John F Kennedy និងសហភាពសូវៀត ក្រោមការដឹកនាំរបស់លោក Nikita Khrushchev បានសង្គ្រឺតធ្មេញដាក់គ្នាជុំវិញការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅក្នុងប្រទេសគុយបា។ ការប្រឈមមុខដាក់គ្នានេះ ត្រូវបានអ្នកជំនាញជាច្រើនចាត់ទុកថា ជាជំហានដែលពិភពលោកឈានកាន់តែជិតទៅនឹងសង្គ្រាមនុយក្លេអ៊ែរ ពេញទំហឹង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ចោទថា លោក Zelensky ព្យាយាមបញ្ឆេះ សង្គ្រាមលោកលើកទី៣
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


