ព័ត៌មានអន្ដរជាតិ
លោក ចូ បៃដិន ទទួលការព្យាបាលវិទ្យុសកម្មសម្រាប់ជំងឺមហារីកក្រពេញប្រូស្តាត
អតីតប្រធានាធិបតីអាមេរិក ចូ បៃដិន កំពុងទទួលការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយអរម៉ូន ដែលជាផ្នែកមួយនៃការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត។

យោងតាមការចុះផ្សាយរបស់សារព័ត៍មាន CNBC កាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០២៥ អ្នកនាំពាក្យរបស់លោក ចូ បៃដិន បាននិយាយថា «នេះជាផ្នែកមួយនៃផែនការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតរបស់គាត់ ដោយលោក ចូ បៃដិន កំពុងទទួលការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយអរម៉ូន»។
ការិយាល័យរបស់លោក បៃដិន បានបង្ហាញជាលើកដំបូងនៅក្នុងខែឧសភាកន្លងទៅថា អតីតប្រធានាធិបតីត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកក្រពេញប្រូស្តាត ដែលបានរាលដាលដល់ឆ្អឹងរបស់គាត់ បន្ទាប់ពីគ្រូពេទ្យបានរកឃើញដុំសាច់អំឡុងពេលធ្វើតេស្តរកបញ្ហាទឹកនោម។
បញ្ហាសុខភាពរបស់អតីតមេដឹកនាំវ័យ៨២ឆ្នាំរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន ចាប់តាំងពីការបោះពុម្ពសៀវភៅដែលរៀបរាប់លម្អិតអំពីការតស៊ូរបស់គាត់ ក្នុងអំឡុងពេលយុទ្ធនាការដែលគាត់បរាជ័យសម្រាប់អាណត្តិប្រធានាធិបតីទីពីរកាលពីឆ្នាំមុន។
នៅខែកក្កដាឆ្នាំ២០២៤ លោក បៃដិន បានប្រកាសដកខ្លួនចេញពីការប្រជែងតំណែងប្រធានាធិបតី ហើយបានគាំទ្រអនុប្រធានាធិបតីលោកស្រី Kamala Harris បន្ទាប់ពីការជជែកដេញដោលធ្វើមិនបានល្អតទល់នឹងលោក ដូណាល់ ត្រាំ។ យ៉ាងណាមិញ ក្រោយមកលោកស្រី Harris ក៏នៅតែចាញ់ការបោះឆ្នោត។
យោងតាមសមាគមជំងឺមហារីកអាមេរិក ជំងឺមហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកទូទៅបំផុតក្នុងចំណោមបុរស និងជាមូលហេតុចម្បងទីពីរនៃការស្លាប់ទាក់ទងនឹងជំងឺមហារីក។ ជំងឺមហារីកប្រភេទនេះ គឺជារឿងធម្មតាជាពិសេសចំពោះបុរសវ័យចំណាស់ ដោយប្រហែល ៨០% នៃបុរសដែលមានអាយុលើសពី ៨០ឆ្នាំមានកោសិកាមហារីកនៅក្នុងក្រពេញប្រូស្តាតរបស់ពួកគេ។ ការព្យាបាលដោយអរម៉ូន គឺជាការព្យាបាលទូទៅ ដែលអាចបង្រួមដុំសាច់ និងពន្យឺតការលូតលាស់នៃជំងឺមហារីក ប៉ុន្តែមិនអាចព្យាបាលវាបានឡើយ៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


