ព័ត៌មានអន្ដរជាតិ
មេដឹកនាំ អាមេរិក អ៊ីរ៉ង់ រុស្ស៊ី ចិន និយាយអ្វីខ្លះជុំវិញសង្គ្រាមអ៊ីរ៉ង់នៅថ្ងៃនេះ និង ព្រឹត្តិការណ៍សំខាន់ជុំវិញសង្គ្រាមនេះ
សង្គ្រាមនៅអ៊ីរ៉ង់ដោយសារការបើកការវាយប្រហារមុនពីសំណាក់អ៊ីស្រាអែលនិងសហរដ្ឋអាមេរិក បានបណ្តាលឲ្យជនស៊ីវិលអ៊ីរ៉ង់ស្លាប់ប្រមាណ១៤០០នាក់ និង ការវាយប្រហារនៅលីបង់ដែលបណ្តាលឲ្យជនស៊ីវិលលីបង់ជិត៣០០នាក់ត្រូវបានសម្លាប់។

ការវវាយប្រហារដែលផ្តើមឡើងដំបូងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរ និងជម្លោះរីករាលដាល់ពាសពេញតំបន់មជ្ឈិមបូព៌ា និង ជម្លោះការទូតជុំវិញពិភពលោក។
ខាងក្រោមនេះជាព្រឹត្តិការណ៍វិវឌ្ឍន៍ចុងក្រោយនៃជម្លោះអ៊ីរ៉ង់តទល់ជាមួយអាមេរិករួមគ្នាជាមួយអ៊ីស្រាអែល
- ប្រធានាធិបតីសហរដ្ឋអអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្រមាននៅថ្ងៃសៅរ៍នេះ អ៊ីរ៉ង់នឹងរងការវាយប្រហារយ៉ាងខ្លាំងមិនធ្លាប់មាននៅថ្ងៃនេះ ដោយតំបន់នានានៃប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្រោមការពិចារណាសម្រាប់ «ការបំផ្លិចបំផ្លាញទាំងស្រុង និងការស្លាប់ជាក់លាក់»។
- នៅថ្ងៃសៅរ៍នេះដែរ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ដែលបានថតទុកជាមុននៅលើប្រព័ន្ធផ្សព្វផ្សាយនានារបស់រដ្ឋ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានសុំទោសដល់ប្រទេសជិតខាងនៅតំបន់ឈូងសមុទ្រ ដោយលោកបាននិយាយថា ទីក្រុងតេអេរ៉ង់នឹងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើបណ្តារដ្ឋជិតខាង លុះត្រាតែការវាយប្រហារលើអ៊ីរ៉ង់មានប្រភពមកពីប្រទេសទាំងនោះត្រូវបានបញ្ឈប់ដូចគ្នា។
- តាមការផ្សាយរបស់ Al Jazeera បន្ទាប់ពីការចេញផ្សាយវីដេអូរបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍ថា៖«ពួកគេគោរពផលប្រយោជន៍ និងអធិបតេយ្យភាពជាតិរបស់ប្រទេសជិតខាង ហើយរហូតមកដល់ចំណុចនេះ មិនទាន់បានប្រព្រឹត្តការឈ្លានពានប្រឆាំងនឹងពួកគេនៅឡើយទេ»។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា «ប្រសិនបើសកម្មភាពអរិភាពពីមុននៅតែបន្ត» កងកម្លាំងយោធា និងទ្រព្យសម្បត្តិទាំងអស់របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលនៅក្នុងតំបន់នឹងត្រូវបានចាត់ទុកថាជាគោលដៅចម្បងនៃការវាយប្រហារឆ្លើយតបសងសឹក។
- យោង CNN ការវាយប្រហារលើប្រទេសអ៊ីរ៉ង់នៅតែខ្លាំង ដោយការផ្ទុះត្រូវបានគេឮនៅក្នុងទីក្រុងតេហេរ៉ង់ប៉ុន្មានម៉ោងបន្ទាប់ពីវីដេអូបានបង្ហាញពីអាកាសយានដ្ឋាន Mehrabad នៃរដ្ឋធានីអ៊ីរ៉ង់កំពុងឆេះ។
- អ៊ីស្រាអែលបាននិយាយថា ខ្លួនបានប្រើប្រាស់យន្តហោះចម្បាំងជាង៨០គ្រឿងដើម្បីធ្វើ «ការវាយប្រហារទ្រង់ទ្រាយធំ» លើអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ អ៊ីស្រាអែលកំពុងស្ទាក់ចាប់ការវាយប្រហារជាច្រើនលើកច្រើនសាររបស់អ៊ីរ៉ង់។
- យោងតាមអាជ្ញាធររបស់ប្រទេសអារ៉ាប់រួម (UAE) យ៉ាងហោចណាស់មានមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយបាលិស្ទិកចំនួន ១៦គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១២១ គ្រឿង ត្រូវបានបាញ់បង្ហោះទៅកាន់ប្រទេសនេះនៅថ្ងៃនេះ។
- យោអាអ៊ីស្រាអែលបានបាញ់ប្រហារលើមូលដ្ឋានកងទ័ពមូកខៀវរបស់អង្គការសហប្រជាជាតិ (UNIFIL) មួយនៅភាគខាងត្បូងប្រទេសលីបង់ ដែលបានធ្វើឱ្យកងកម្លាំងរក្សាសន្តិភាពហ្គាណាជាច្រើននាក់រងរបួស។ ប្រទេសអាល្លឺម៉ង់បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការវាយប្រហារដោយ អះអាងថា «មិនអាចទទួលយកបាន»។
- តាមសេចក្តីរាយការណ៍ ប្រជាជនស៊ីវិលលីបង់ជាង៤០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលក្នុងប្រទេសលីបង់នៅថ្ងៃសៅរ៍នេះ។
- រដ្ឋមន្ត្រីក្រសួងការបរទេសរចិន លោក វ៉ាង យី នឹងធ្វើសន្និសីទសារព័ត៌មានក្នុងជំនួបជាមួយអ្នកកាសែតនៅថ្ងៃទី៨ខែមីនា ដោយបញ្ជាក់ពីជំហរគោលនយោបាយការបរទេសចិន ក្នុងសង្គ្រាមអ៊ីរ៉ង់កំពុងឆាបឆេះ ខណៈមានការចោទប្រកាន់ជាច្រើនលើចំណាត់ការរបស់ចិនគ្មានប្រសិទ្ធភាពក្នុងការជួយសម្ព័ន្ធមិត្តអ៊ីរ៉ង់។
- ពាក់ព័ន្ធសង្គ្រាមអ៊ីរ៉ង់នេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបសន្ទនាតាមទូរស័ព្ទដ៏កម្រក្នុងកាលៈទេសៈដ៏លំបាក ដោយភាគីទាំងពីរបានយល់ព្រមបន្តទំនាក់ទំនងរវាងប្រទេសរបស់ពួកគេតាមរយៈបណ្តាញផ្សេងៗ។ វិមានក្រឹមឡាំង មិនបានលម្អិតអំពីការពិភាក្សារបស់ប្រមុខរដ្ឋដែលជាសម្ព័ន្ធមិត្តសំខាន់ចុងក្រោយនេះទេ។

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


