ព័ត៌មានអន្ដរជាតិ
ក្រោយការគំរាមពីមេដឹកនាំរុស្ស៊ី បេសកជនអាមេរិក ថា «មិនសមជាមហាអំណាច»
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកអ៊ុយក្រែន លោក Keith Kellogg បានបង្ហោះសារតបតទៅកាន់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទី្រ ម៉េដវ៉េដេវ (Dmitry Medvedev) ដែលគម្រាមកើតសង្គ្រាមលោកលើកទី៣ ថា ខ្វះការប្រុងប្រយ័ត្ន និង មិនសមជាមហាអំណាចឡើយ។

លោក Keith Kellogg ដែលជាបេសកជនរបស់លោកដូណាល់ ត្រាំ សម្រាប់ប្រទេសអ៊ុយក្រែននិងរុស្ស៊ី និងបានធ្វើកិច្ចការយ៉ាងសកម្មក្នុងការចរចាជាមួយអ៊ុយក្រែនស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម បានរិះគន់អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទី្រ ម៉េដវ៉េដេវ ចំពោះការបញ្ចេញមតិដែលសំដៅលើការគំរាមកំហែងនៃសង្គ្រាមលោកលើកទី៣ ដោយហៅថា «ខ្វះការប្រុងប្រយ័ត្ន» និង «មិនសមជាមហាអំណាចមួយ»។
លោក Keith Kellogg បានបង្ហោះលើបណ្តាញសង្គម X ថា៖«ប្រធានាធិបតី (ដូណាល់) ត្រាំ…កំពុងធ្វើការដើម្បីបញ្ឈប់សង្រ្គាមនេះ និងបញ្ចប់ការសម្លាប់។ យើងកំពុងរង់ចាំការទទួល (រុស្ស៊ី) អនុស្សរណៈ… ដែលអ្នកបានសន្យាកាលពីមួយសប្តាហ៍មុន។ សូម បញ្ចប់ការបាញ់ប្រហារឥឡូវនេះ»។ នេះយោងតាមការដកស្រង់របស់បណ្តាញសារព័ត៌មាន Kyiv Independent។
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក ឌីមីទី្រ ម៉េដវ៉េដេវ (Dmitry Medvedev) បានឆ្លើយតបវិញ ដោយគំរាមកើតសង្គ្រាមលោកលើកទី៣ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់់ ត្រាំ ដែលបានហៅរុស្ស៊ីកំពុងលេងជាមួយភ្លើង។
ការបង្ហោះសាររបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បង្ហាញឲ្យឃើញពីការអស់ការអត់ធ្មត់ក្នុងការបញ្ចុះបញ្ចូលរុស្ស៊ីឲ្យងាកទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល៣០ថ្ងៃ និង ការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕
ដោយ រ៉ាន់ រើយ

ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


