សន្តិសុខសង្គម
គ្រឿងញៀនជាងកន្លះគីឡូក្រាម ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបង្ក្រាប នៅស្រុកគីរីវង់
ក្រោមបទបញ្ចាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងសម្របសម្រួលនីតិវិធី ពីលោក សុឹម ជុំ សុខហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃទី៦ ខែតុលាឆ្នាំ ២០២២ កម្លាំងការិយាល័យគ្រឿងញៀន សហការជាមួយ កងរាជអាវុធហត្ថស្រុកគីរីវង់ ដឹកនាំកម្លាំងដោយលោក វរៈសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងទទួលផែនស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបករណីគ្រឿងញៀនជាងកន្លះគីឡូក្រាមជាក់ស្តែង ចំណុច ភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។

ក្នុងប្រត្តិបត្តការណ៍នេះ កម្លាំងកងរាជអាវុធហត្ថបាន ឃាត់ខ្លួនជនសង្ស័័យបានចំនួន៤នាក់ (ស្រី១នាក់) មាន៖ ១. ឈ្មោះ គឹម លីហួរ ភេទប្រុសអាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ជាអ្នកជួញដូរគ្រឿងញៀន និងរក្សាទុក ប្រើប្រាស់។ ២. ឈ្មោះ រិន ស្រីល័យ ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងក្រអូប (ត្រូវជាប្រពន្ធ) អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុខាងលើ។ ៣. ឈ្មោះ អុិតសំអាត ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់ភូមិត្រពាំងរុង ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។ ៤. ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ ខេត្តតាកែវ។

ដោយឡែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧,២៧ក្រាម (ថ្លឹងទាំងសំបក់ថង់), ថ្នាំគ្រាប់ប្រភេទ WY ពណ៌ឈាមជ្រូកចំនួន ៨កញ្ចប់ (ធំ ៧កញ្ជប់) ស្មើនឹង ១៣២០គ្រាប់ ទម្ងន់ ១៤៥,៩៣ ក្រាម (ថ្លឹងទាំងសំបក់ថង់)។ ប្រាក់ដូល្លារចំនួន ២៤០០$ ( ពីពាន់បួនរយដុល្លាអាមេរិក) ប្រាក់រៀល ២ ៦៥៥ ០០០ រៀល (ពីរលានហុកសិបប្រាំមុឺនរៀល)។ ដបទឹកសុទ្ធធំចំនួន១ មានផ្ទុកដោយទឹកសារធាតុញៀន។ ទូរសព្ទដៃ៣គ្រឿង និងម៉ូតូចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានរក្សាទុក ឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការអាវុធហត្ថខេត្ត សាកសួរ ដើម្បីកសាងសំណុំរឿងនឹងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមតាមនីតិវិធី៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


