ព័ត៌មានជាតិ
ករណីសិស្ស ២៩នាក់សន្លប់នៅវិទ្យាល័យ សុខ អាន សន្លុង បានធូរស្រាល និងត្រឡប់ទៅផ្ទះវិញអស់ហើយ
សិស្សានុសិស្សដែលបានសន្លប់ជាបន្តបន្ទាប់នៅក្នុងបរិវេណវិទ្យាល័យ សុខ អាន សន្លុង ស្ថិតក្នុងស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ បានធូរស្រាល និងត្រឡប់ទៅគេហដ្ឋានវិញអស់ហើយ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមិថុនានេះ។

លោក អ៊ំ ចំរើន អភិបាលនៃគណៈអភិបាលស្រុកទ្រាំង បានឱ្យដឹងថា ស្ថានភាពសុខភាពរបស់សិស្សទាំងអស់មានភាពប្រសើរឡើងជាបន្តបន្ទាប់ ក្រោយពីទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងអាជ្ញាធរពាក់ព័ន្ធ។
ជាមួយគ្នានេះ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បានបញ្ជាក់តាមរបាយការណ៍ថា ករណីសន្លប់ជាក្រុមនេះ មិនមែនបណ្តាលមកពីជំងឺឆ្លង ឬសារធាតុពុលណាមួយនោះទេ ប៉ុន្តែបណ្តាលមកពីកត្តាសុខភាព និងជីវភាពរស់នៅរបស់សិស្សមួយចំនួន។
តាមការសន្និដ្ឋានបឋម សិស្សភាគច្រើនមានបញ្ហាដេកមិនគ្រប់គ្រាន់ ដេកមិនលក់ ពិបាកដកដង្ហើម ហូបអាហារពេលព្រឹកមិនទៀងទាត់ ខ្វះជីវជាតិ ខ្វះជាតិស្ករ និងខ្វះជាតិទឹកក្នុងរាងកាយ។ លើសពីនេះ សិស្សមួយចំនួនរស់នៅក្នុងតំបន់ជនបទដែលមានជីវភាពខ្វះខាត ហើយភាគច្រើនរស់នៅជាមួយជីដូនជីតាចាស់ជរា ដែលជាហេតុធ្វើឱ្យការថែទាំសុខភាពប្រចាំថ្ងៃនៅមានកម្រិត។ ប្រភពដដែលបន្តថា នៅពេលមានសិស្សម្នាក់សន្លប់ បានបង្កឱ្យសិស្សដទៃទៀតមានអារម្មណ៍ភ័យខ្លាច តក់ស្លុត និងបារម្ភខ្លាំង រហូតបណ្តាលឱ្យមានការសន្លប់ជាបន្តបន្ទាប់តៗគ្នា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ មានសិស្សស្រីសរុបចំនួន ២៩នាក់ បានសន្លប់នៅក្នុងវិទ្យាល័យ សុខ អាន សន្លុង។ ក្នុងនោះ សិស្សថ្នាក់ទី៧ មានចំនួន ៨នាក់, ថ្នាក់ទី៨ មាន ៤នាក់, ថ្នាក់ទី៩ មាន ១១នាក់ និងថ្នាក់ទី១២ មាន ៦នាក់។
បច្ចុប្បន្ន អាជ្ញាធរស្រុកទ្រាំង រួមជាមួយមន្ទីរសុខាភិបាល និងគណៈគ្រប់គ្រងសាលា កំពុងបន្តតាមដានស្ថានភាពសុខភាពសិស្ស ព្រមទាំងអប់រំផ្សព្វផ្សាយអំពីការថែរក្សាសុខភាព ការទទួលទានអាហារ និងការសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីបង្ការករណីស្រដៀងគ្នានេះកើតឡើងជាថ្មី៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


