ព័ត៌មានជាតិ
បុគ្គលិករបស់នាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ន ២៥៤រូប ត្រូវបានប្រកាសបញ្ចូល ជាសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាពេញសិទ្ធិ
ភ្នំពេញ ៖ បុគ្គលិករបស់នាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នចំនួន២៥៤រូប ត្រូវបានប្រកាសបញ្ចូល ជាសមាជិកសមាជិកាគណបក្ស ប្រជាជន កម្ពុជាពេញសិទ្ធិនៅល្ងាចថ្ងៃទី០៧ តុលា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ឃួង ស្រេង សមាជិក គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ នៅមន្ទីរគណបក្ស រាជធានីភ្នំពេញ។

ក្នុងពិធីនោះ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុនិងទូរទស្សន៍បាយ័ន ត្រូវបានតែងតាំងជាប្រធានសាខាគណបក្សអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័ននិងលោកសៅ ភិរុណ អគ្គនាយករងBTVជាអនុប្រធាន ដោយមានសមាជិក សមាជិកាសរុបចំនួន២៥៤រូប។

លោក ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរៈភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្តេចមិនត្រឹមតែ រំដោះប្រទេសជាតិចេញពីរបបប៉ុល ពត និងការកសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនប៉ុណ្ណោះទេ សម្តេចនូវបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរំដោះអាយុជីវិត បងប្អូនប្រជាពលរដ្ឋពីការរីករាលដាលពីជំងឺកូវីដ-១៩ថែមទៀត ដោយសម្តេចបានដាក់ចេញនូវវិធានការបិទខ្ទប់ រាជធានី ជាមួយនឹងការស្រោចវ៉ាក់សាំងការពារជំងឺ covid-19 ជូនប្រជាណលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឲ្យជំងឺនេះបានថមថយនិងឈានទៅដល់ការបើកអោយដំណើរការសេដ្ឋកិច្ចប្រទេសជាប្រក្រតីឡើងវិញ។

វីរៈភាពទាំងនេះបានធ្វើអោយប្រជាពលរដ្ឋមានទំនុកចិត្តយ៉ាងខ្លាំង រហូតបានសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់។ នេះជាមោទនៈភាពរបស់យើងជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ដែលមានមេដឹកនាំបក្សនិងមេដឹកនាំប្រទេសមានគុណធម៌ល្អបែបនេះ។

លោកបន្តទៀតថា ក្នុងនាមជាជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់ពីលក្ខន្តិកៈនិងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សបក្សអោយបានច្បាស់ និងមើលឃើញអោយបានច្បាស់ពីវីរៈភាពរបស់មេគណបក្សប្រជាជនកម្ពុជា នោះគឺសម្តេចតេជោហ៊ុន សែន។

លោកស្នើអោយ បងប្អូនជាសមាជិក សមាជិកាបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាថែរក្សាសន្តិភាពដែលរកមកដោយលំបាកនេះ អោយនៅស្ថិតស្ថេរគង់វង្ស៕
ដោយ ៖ ស្រីរ័ត្ន





-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


