Connect with us

ព័ត៌មានជាតិ

លោក ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខ​លោក​​ យុទ្ធ ភូថង នៅគេហដ្ឋាន  

បានផុស

នៅ

នៅរសៀល​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ប្រធានផ្នែកឃោសនាអប់រំ​នៃយុវជន​គណបក្សថ្នាក់កណ្តាល លោក ចាយ បូរិន ​បានដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល អញ្ជើញសួរ​សុខ​ទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ​ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល​ និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ា​ណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ជូន​​សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នជា​រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យុទ្ធ ភូថង ​នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ​ លោក ចាយ បូរិន បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខ ពីសំណាក់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការកាយឫទ្ធិនារីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជូន​លោក យុទ្ធ ភូថង និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែល​ជានិច្ចកាល សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាជន និងថ្នាក់​ដឹកនាំ​គ្រប់លំដាប់ថ្នាក់ ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ ​

លោក យុទ្ធ ភូថង បានមានប្រសាសន៍ថា៖ «ខ្ញុំបាទព្រមទាំងក្រុមគ្រួសារ ពិតជាមានសេចក្ដី​​សោមនស្សរីករាយយ៉ាងក្រៃលែង ​និងសូមសម្ដែងកតញ្ញុតាធម៌​គោរពជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ​ សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត ​ ដែលបានចាត់ឯកឧត្តម ចាយ បូរិន ជាតំណាងដ៏ខ្ពង់ខ្ពស់ អញ្ជើញមកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា មកផ្ដល់ឱ្យខ្ញុំបាទ និងក្រុមគ្រួសារដល់គេហដ្ឋានផ្ទាល់។ ខ្ញុំបាទនិងក្រុមគ្រួសារ ពិតជាមានកិត្តិយសនិងក្ដីរំភើបរីករាយឥតឧបមា ចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបន្ត​ប្រតិបត្តិតាមប្រពៃណីដ៏ល្អផូរផង់​ ពីសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាព ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ព្រឹទ្ធាចារ្យ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ ស្របតាមគោលការណ៍និងប្រពៃណីដ៏ផូរផង់របស់គណបក្សប្រជាជនកម្ពុជា»។


លោក បានបញ្ជាក់ពីការគាំទ្រ និងមានជំនឿចិត្តយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាព​ប្រាកដនិយម និងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបន្តការពារ និងថែរក្សានូវសុខសន្តិភាព ស្ថិរភាពសង្គម អធិបតេយ្យជាតិ បូរណភាពទឹកដី តាមរយៈការប្រើប្រាស់គ្រប់យន្តការច្បាប់អន្តរជាតិ ការចរចារដោយសន្តិវិធី និងការអភិវឌ្ឍសមិទ្ធផលថ្មីៗជូនជាតិមាតុភូមិ។ លោក បានគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ​និងលោកជំទាវបណ្ឌិត និងសម្ដេច ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​កន្លងមកនេះ សូមទទួលបាននូវឧត្តមពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ និងសូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បី​ដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅរក​វឌ្ឍនភាពជានិរន្តរ៍។

ទន្ទឹមនេះ លោក​ យុទ្ធ ភូថង  បានរម្លឹកអំពីប្រវត្តិការសិក្សា ការងារ និងអនុស្សាវរីយ៍ជាច្រើន ដែលលោកធ្លាប់បានចូលរួមបម្រើឱ្យផលប្រយោជន៍ជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីជាបទពិសោធចែករំលែកជូនដល់យុវជន មានដូចជា៖

ក.ការងារគណបក្ស៖ ​ជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ខ.សិក្សាវគ្គអប់រំនយោបាយ៖

  • ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨១ សិក្សានយោបាយវគ្គមធ្យម​ នៅសាលាង្វៀនអាយគួក នៅទីក្រុងហូជីមិញ។
  • ឆ្នាំ១៩៨២ ​ សិក្សាវគ្គជំនាញការងារចាត់តាំង កសា​​​ងបក្សនៅសាលាង្វៀនអាយគួក នៅទីក្រុងហូជីមិញ។
  • ឆ្នាំ១៩៨២ សិក្សាដកបទពិសោធការងារចាត់តាំងកសាងបក្សនៅប្រទេសប៊ុលហ្គារី ហុងហ្គារី និងប្រទេសអាឡឺម៉ង់ខាងកើត។
  • ឆ្នាំ១៩៩០ ​ទៅរៀ​​​​​​​ន​ដកបទពិសោធការងារគ្រប់គ្រងរដ្ឋបាល នៅប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ៥)​ ឆ្នាំ១៩៩១ ទៅសិក្សាការងារគ្រប់គ្រងរដ្ឋបាលនៅប្រទេសជប៉ុន។  

គ.ប្រវត្តិការសិក្សា៖

  • នៅឆ្នាំ២០០៨ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ​ចំរើនពហុបច្ចេកទេសវិទ្យា។
  • នៅឆ្នាំ ២០២២ បញ្ចប់ការសិក្សាថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប។

ឃ.ប្រវត្តិការងារ៖ ​

  • ឆ្នាំ១៩៧៩ ​បានចូលបម្រើការងារនៅក្នុងគណៈចាត់តាំងមជ្ឈិមបក្ស​។ ​
  • ឆ្នាំ១៩៨​២ ​ជាអនុប្រធានមន្ទីរគណៈចាត់តាំងមជ្ឈិម។
  • ឆ្នាំ១៩៨៤ ​ជាប្រធាននាយកដ្ឋានចាត់តាំងកសាងបក្សនិងបណ្តាអង្គការមហាជន នៃគណៈចាត់តាំងមជ្ឈិមបក្ស។
  • ឆ្នាំ១៩៨៦ ជាលេខាគណៈកម្មាធិការបក្ស បណ្តោះអាសន្ននៅខេត្តព្រៃវែង។ ​
  • ឆ្នាំ១៩៩១ ​ជាប្រធានគណៈកម្មាធិការប្រជាជនខេត្តព្រៃវែង។ ៦)​​ ឆ្នាំ១៩៩៩ ​ជាអភិបាលខេត្តកោះកុង​។
  • ឆ្នាំ២០០៨ ​ជាទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី។ 
  • ពីឆ្នាំ២០០៨ មកទល់បច្ចុប្បន្ន ​ជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាងនេះទៅទៀត លោក​​ បានចែករំលែកបទពិសោធ និងប្រវត្តិតស៊ូមួយចំនួន ដល់យុវជនគណបក្ស ដូចខាងក្រោម៖

  • សម្ដេចអគ្គមហាសេនាបតីតេជោ តែងមានប្រសាសន៍ថា កម្លាំងសាមគ្គីជាកម្លាំងស្នូលរបស់គណបក្សប្រជាជនកម្ពុជា ហើយសង្ឃឹមយ៉ាងកក់ក្ដៅទៅលើកម្លាំងយុវជនបន្តវេន ដែលជាកម្លាំងចលករក្នុងការដឹកនាំនាវាកម្ពុជា ដើម្បី​ឈានឆ្ពោះទៅរកត្រើយវឌ្ឍនភាពនិងភាពរុងរឿងជានិរន្តរ៍។
  • សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ​បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា មិនដែលទុកមន្រ្តីណាម្នាក់ចោលនោះទេ លើកលែងតែមន្រ្តីនោះបោះបង់ចោលគណបក្ស ។
  • ភាពជាអ្នកដឹកនាំដែលមានភាពជោគជ័យ គឺត្រូវអាស្រ័យ​មន្រ្តីល្អ សហការីល្អ​ និងចេះបែងចែក​ការងារគ្នាធ្វើ ​ព្រោះគ្មានការងារណាមួយដែលជោគជ័យដោយគ្មានការសាមគ្គីគ្នានោះទេ។
  • មន្រ្តីគណបក្សត្រូវស្មោះត្រង់នឹងគណបក្ស ធ្វើការងារបម្រើគណបក្ស និងត្រូវខិតខំធ្វើខ្លួនឱ្យល្អ ដើម្បីចូលរួមបម្រើគណបក្សនិងប្រទេសជាតិឱ្យមានការរីកចម្រើន។​
  •  សូមគាំទ្រ លើសកម្មភាពចុះសួរសុខទុក្ខ ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ​ដែលបន្ត​ប្រពៃណី​ដ៏ល្អរបស់ សម្ដេចតេជោ សកម្មភាពនេះ ជាការផ្សារភ្ជាប់ដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរវាងសមាជិកគណបក្សគ្រប់រូប និងគ្រប់ជាន់ថ្នាក់ ហើយសូមឱ្យបន្តសកម្មភាពដ៏ប្រពៃនេះ ឱ្យបានទូលំទូលាយពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន។

លោកប្រធានប្រតិភូ បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ​ ការខិតខំប្រឹងប្រែង របស់លោក យុទ្ធ ភូថង ​ដែលបានចូលរួមចំណែកបម្រើគណបក្សនិងប្រជាជននាពេលកន្លងមក ព្រមទាំងបានប្រគល់នូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ​ជូនចំពោះលោក​ យុទ្ធ ភូថង និងសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មីព្រះនាម រា​ក្យ​សា​ទេវី តាមជួយបីបាច់ថែរក្សា លោក និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ ទទួលបាននូវពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីប្រែក្លាយជាបការៈដទៃឡើយ៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម