Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​ពីរ​រូប​ចុះ​ពិនិត្យ​​ជាក់ស្តែង កំណាត់ផ្លូវជាតិ​កំពត​-វាលរិញ ដែល​​រង​ការ​ខូចខាត

បានផុស

នៅ

កាលពី​ចុង​សប្តាហ៍​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន​អមដំណើរលោក​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យស្ថានភាពកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពទូទៅនៃកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលមានប្រវែង ៥៤ គីឡូម៉ែត្រ ក្នុងនោះ ៣៤ គីឡូម៉ែត្រមានសភាពល្អប្រសើរ និង ២០គីឡូម៉ែត្រទៀតតែងតែខូចជាប្រចាំ។

ឆ្លេីយតបចំពោះកំណាត់ផ្លូវ ២០ គីឡូម៉ែត្រដែលតែងតែខូចជាប្រចាំ ដេីម្បីធានាថាផ្លូវនេះនឹងមានភាពគង់វង្សយូរអង្វែង បញ្ចៀសនូវការជួសជុលដដែលៗម្តងហេីយម្តងទៀត លោក​ទេស​រដ្ឋមន្រ្តី​បាន​គូស​បង្ហាញ​បច្ចេកទេសក្នុងការ​​ជួសជុល​​ត្រូវ​បែងចែកជាពីរកំណាត់ក្នុងនោះ៖ កំណាត់ ៥ គីឡូម៉ែត្រ មានដីស្អុយជម្រៅរហូតដល់ ១៨ ម៉ែត្រនៅផ្នែកខាងក្រោម ចំពោះការងារសាង់សង់គឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ ម៉ែត្រដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត ២ ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមានវិធីទម្លាក់សេរីទម្ងន់ ២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ។

លោក​បណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមហ៊ុនទទួលបន្ទុកជួសជុលស្ថាបនាផ្លូវជាតិលេខ ៣ កំណាត់ ២០ គីឡូម៉ែត្រ ធ្វើការ​ជួសជុលបណ្ដោះអាសន្នផ្លូវដែលខូច មុនពេលទទួលបានថវិកាគម្រោងសាងសង់ធ្វើកំណាត់ផ្លូវនេះ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។

លោក​បណ្ឌិតសភាចារ្យ បានឯកភាពលើនីតិវិធីសាងសង់ចំនួនបីសំខាន់ៗ ដែលបានលើកបង្ហាញសម្រាប់ការជួសជុលផ្លូវប្រវែង ២០ គីឡូម៉ែត្រនេះឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងមានភាពរឹងមាំផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ អនុញ្ញាតឱ្យ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ចូលជួបសម្តែងការគួរសម

សន្តិសុខសង្គម១ ម៉ោង មុន

ទីតាំង​ហាងកាហ្វេជាង៩០កន្លែង ត្រូវសមត្ថកិច្ចធ្វើសកម្មភាពចុះឆែកជាបន្តបន្ទាប់ក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ២ ម៉ោង មុន

មណ្ឌល​ប្រឡង​ភ្នំពេញ​ មាន​បេក្ខជន​ប្រឡង​ជាប់​ឌីប្លូម​ជាង​១ម៉ឺន៥ពាន់នាក់ ស្មើនឹងជាង៩០%

សន្តិសុខសង្គម២ ម៉ោង មុន

គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្តមណ្ឌលគិរី ចុះ​បង្ក្រាប​ទីតាំង​អនឡាញមួយ​កន្លែង ឃាត់​ជនសង្ស័យ​១៤៩នាក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ អញ្ជើញ​ពិនិត្យវឌ្ឍនភាព​ការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះឈ្នះ នៅ​ខេត្ត​ប៉ៃលិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៩ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម