Connect with us

ព័ត៌មានជាតិ

ផ្លូវកាត់​ថ្មី​ប្រវែង ១៩,៨៣ គីឡូម៉ែត្រ ពីគល់ស្ពានកោះធំបន្ត​ដល់ស្ពានអ្នក​លឿងសម្ពោធ​ដាក់​ឲ្យដំណើរការ​ជា​ផ្លូវការ

បានផុស

នៅ

កំណាត់ផ្លូវជាតិលេខ ២៣ ដែល​មានប្រវែង ១៩,៨៣ គីឡូម៉ែត្រ ចាប់ពីស្ពានកោះធំ​រហូតដល់ផ្លូវជាតិលេខ ១៤ បន្ត​ដល់ស្ពាន​អ្នកលឿងបានបើកសម្ពោធ​ដាក់​ឲ្យ​ដំណើរការជាផ្លូវការ​នៅព្រឹកមិញនេះ ក្រោមអធិបតីភាព​ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កំណាត់ផ្លូវជាតិលេខ ២៣ មានចំណុច​ចាប់ផ្តើមចេញ​ពីគីឡូម៉ែត្រលេខ ៣៤+៤០០ (ពី​គល់​ស្ពានកោះធំ) ស្ថិតក្នុងឃុំ ជ្រោយតាកែវ ឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវជាតិ​លេខ​១៤) ត្រង់គីឡូម៉ែត្រលេខ ៥៤+២៣៣ នៃភូមិសាស្រ្តខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវ​ដែ​ល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នេះ​មានទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៨ សង់​ទី​ម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្តនិងទោចក្រយានធ្វើចរាចរណ៍ (២ គន្លង ទៅ-មក)។

ការ​ស្ថាបនា​ផ្លូវ​នេះ​រួមបញ្ចូលការស្ថាបនាស្ពានចំនួន ៣ កន្លែង ប្រវែងសរុប ១១៦,៤០ ម៉ែត្រ ការដាក់លូគ្រប់ប្រភេទកាត់ទទឹងផ្លូវចំនួន ៤៨ កន្លែង និងលូតាមប្រឡាយផ្លូវចំនួន ៨ កន្លែងប្រវែងសរុប ២ ៣៤២ ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០ កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះ គម្រោងក៏មានការស្ថាបនារង្វង់មូល ១ កន្លែង នៅត្រង់ចំណុចផ្លូវប្រសព្វទិស ចុះពីស្ពានកោះធំ ដើម្បីសម្រួលនិងបញ្ចៀសទិសដៅចរាចរណ៍ទៅមកប្រកបដោយសុវត្ថិភាព។

គួរបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ ២៣ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព​លោក​ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម