Connect with us

ព័ត៌មានជាតិ

បិទរមណីយដ្ឋាន​ទឹកធ្លាក់ចម្ការក្រូច​បណ្ដោះអាសន្នដោយសារ​ទឹកហូរខ្លាំង

បានផុស

នៅ

រមណីដ្ឋានទឹកធ្លាក់ចម្ការក្រូច ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ត្រូវបាមមន្ទីរទេសចរណ៍​ខេត្តសម្រេចបិទជាបណ្តោះសន្នមិនអុញ្ញាតឲ្យភ្ញៀវទេសចរចូកលេងកម្សាន្តឡើយដោយខ្លាចមានគ្រោះថ្នាក់ព្រោះទឹកហូរខ្លាំងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ចំពោះបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលមានបំណងមកលេងកំសាន្ដរមណីយដ្ឋាន ទឹកធ្លាក់ចំការក្រូច ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺរមណីយដ្ឋានបិទដំណើរការបណ្តោះអាសន្នដោយសារស្ថានភាពទឹកហូរខ្លាំង។

ការផ្អាករមណីដ្ឋានទឹកធ្លាក់ចំការក្រូចបណ្តោះអាសន្ននេះព្រោះខ្លាចមានគ្រោះដល់ភ្ញៀវទេសចរ​ដោយកម្លាំងទឹកហូរខ្លាំងធ្លាក់ពីលើភ្នំខុសធម្មតា។

ដោយឡែកមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺបានឲ្យដឹងដែរថា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ មានធ្លាក់ភ្លៀងចាប់ពីម៉ោង ក្នុងកម្រិតជាង ១០០មីលីម៉ែត្រ នៅតំបន់ភ្នំផ្នែក​ខាងលើទំនប់​ពាមល្វា-អូរតោងនាំឲ្យទឹកហូរធ្លាក់មកយ៉ាងគំហុកបណ្តាល​ឲ្យទឹកក្នុងទំនប់ហក់ឡើង​លឿនពេញ​អាងស្តុបទឹកធំៗ។

ដោយសារទឹកហក់ឡើងយ៉ាងលឿនបែបនេះ មន្ត្រីប្រចាំការនៅទំនប់ពាមល្វា-អូរតោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានសម្រេចបើកទ្វាទឹកដើម្បីរំដោះចេញពីអាង។ គិតត្រឹមព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ ស្ថានភាពទឹកក្នុងខេត្តកំពង់ស្ពឺ មិនទាន់មានអ្វីគួរឲ្យ​បារម្មណ៍ឡើយ៕

អត្ថបទ៖ ភួង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៣ វិនាទី មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម២២ នាទីutes មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរមីន ទាត់ចោលការផ្សាយរបស់ថៃ និងបញ្ជាក់ថា «កម្ពុជាមិនបានដាក់មីនថ្មីឡើយ»

កីឡា២ ម៉ោង មុន

លោក អាំង សិរីពិសិដ្ឋ បង្ហាញ​ការ​ហត់​នឿយ​​នឹង​​បាល់ទះ ចង់​យក​ពេល​វេលា​ដើម្បី​គ្រួសារ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម