ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកការចូលកម្សាន្ត ក្នុងរមណីយដ្ឋានក្បាលឆាយ ជាបណ្តោះអាសន្ន ព្រោះមានការដាច់ផ្លូវ
រដ្ឋបាលខេត្តព្រះសីហនុ ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីយដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 ដោយសារមានទឹកជំនន់នៅតំបន់នោះ និងបានហូរច្រោះធ្វើឱ្យដាច់ផ្លូវ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ ហើយមានកម្រិតទឹកខ្ពស់បានធ្វើឱ្យមានទឹកជំនន់នៅតំបន់ក្បាលឆាយ និងបានហូរច្រោះដាច់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយប្រវែង ២០ម៉ែត្រ ត្រង់ចំណុច PK4,70 ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងន័យនេះដើម្បីបញ្ចៀសនូវផលប៉ះពាល់ផ្សេងៗ ក៏ដូចជាការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការចូលកម្សាន្ត នៅក្នុងរមណីដ្ឋានក្បាលឆាយ និងការធ្វើចរាចរណ៍នៅលើកំណាត់ផ្លូវចូលរមណីយដ្ឋានក្បាលឆាយត្រង់ចំណុច PK4.70 រហូតដល់មានការជូនដំណឹងជាថ្មីអំពីការបើកចរាចរណ៍ឡើងវិញ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


