ព័ត៌មានជាតិ
ទំនប់ស្ទាក់ទឹកសាលាតាអន ក្លាយជាទីកំសាន្តរបស់យុវវ័យនាពេលសាយ័ន
ទំនប់ស្ទាក់ទឹកសាលាតាអន គឺជាទ្វារទឹកដ៏ធំមួយដែលសាងសង់ឡើងកាត់ស្ទឹងសង្កែ នៅត្រង់ចំណុចភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលស្ថិតនៅប៉ែកខាងក្រោមនៃក្រុងបាត់ដំបង។

កន្លងមកនៅខាងក្រោមទ្វារទឹកនេះ ប្រជាពលរដ្ឋតែងតែនាំគ្នាជិះទូកមកធ្វើការនេសាទត្រី យ៉ាងគគ្រឹកគគ្រេងក្នុងដងស្ទឹងសង្កែ ដោយសារតែត្រីឡើងពីដងទន្លេសាបចូលមកតាមស្ទឹងសង្កែហើយចាល់ត្រង់ទ្វារទឹក ដែលជាទំនប់ស្ទាក់ទឹកសាលាតាអន នេះតែម្ដង ទើបធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាធ្វើការនេសាទត្រីយ៉ាងសប្បាយខ្ញៀវខ្ញា។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីតាំងដែលប្រជាពលរដ្ឋនាំគ្នានេសាទត្រី នៅលើផ្ទៃទឹក ក៏បានប្រែក្លាយទៅជាទីកំសាន្តរបស់មនុស្សគ្រប់រូបពិសេសក្រុមយុវវ័យតែម្ដង ដែលតែងតែមកលំហែកាយនិងទទួលទានចំណីអាហារ ដែលប្រជាពលរដ្ឋកែច្នៃទីតាំងក្បែរៗទំនប់ឲ្យទៅជាទីកន្លែងដែលពួកគាត់លក់ដូរចំណីអាហារជាច្រើនប្រភេទដើម្បីឲ្យក្រុមយុវវ័យមកអង្គុយញ៉ាំនាពេលសាយ័នដើម្បីគយគន់ទឹកស្ទឹងសង្កែ។

អ៊ំស្រីចាន់ណា ដែលជាអ្នកលក់ពងទាកូននៅក្បែរទំនប់សាលាតាអននោះដែរបានរៀបរាប់ថា នៅប៉ុន្មានឆ្នាំនេះ គឺដំបូងឡើយមានតែអ្នកលក់ត្រីស្រស់ ត្រីឆ្អើរ ត្រីងៀត ក្បែរៗទំនប់សម្រាប់ឱ្យប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់បានទិញយកទៅពិសា។ ប៉ុន្តែក្រោយមកទៀតតំបន់នេះបានក្លាយទៅជាផ្សាររាត្រីទៅហើយ ព្រោះចាប់ពីពេលល្ងាចទៅដល់យប់គឺមានអ្នកលក់ចំណីអាហារព្រោងព្រាត ដោយមិនខ្វះអ្វីញ៉ាំនោះឡើយ ដូច្នេះហើយទើបធ្វើឱ្យពេលល្ងាចមានមនុស្សម្នាទៅលេងកម្សាន្ត នៅទីនោះមិនចេះដាច់ដោយខ្លះអង្គុយញ៉ាំចំណីអាហារនិងគយគន់ទេសភាពទឹកស្ទឹងសង្កែនាពេលរាត្រី។ ដែលខ្លះទៀតក៏នាំកូនចៅទៅញ៉ាំចំណីផ្សេងៗដែលប្រជាពលរដ្ឋនាំគ្នាធ្វើយកទៅលក់នៅទីនោះ ដូច្នេះហើយបានជារៀងរាល់ល្ងាចក៏ចាប់ផ្ដើមមានមនុស្សមកពីទីជិត ទីឆ្ងាយ ទៅលេងនៅទីនោះជាហូរហែ។
ដោយឡែកសម្រាប់រូបគាត់ដែលលក់ដូរបន្តិចបន្តួចក៏អាចរកចំណូលបានខ្លះសម្រាប់ជីវភាពប្រចាំថ្ងៃនៅក្នុងតំបន់នេះដែរ៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


